មូស្គូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ពិធីបិទការប្រកួតកីឡា កងទ័ពអន្តរជាតិឆ្នាំ ២០២២ “International Army Games 2022” ត្រូវបានប្រារព្ធឡើង នៅឧទ្យានយោធាស្នេហាជាតិ Patriot ក្នុងតំបន់មូស្គូ កាលពីថ្ងៃសៅរ៍ នៅប្រទេសរុស្ស៊ី ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃការប្រណាំងរថគ្រោះ ត្រូវបានធ្វើឡើងនៅទីលានហ្វឹកហាត់ Alabino កាលពីរសៀលថ្ងៃសៅរ៍ ចំណែកក្រុមចិន ជាប់ចំណាត់ ថ្នាក់លេខ២ ក្នុងការប្រកួតនេះ ។ ការប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ ២០២២ បានចាប់ផ្ដើម នៅថ្ងៃទី ១៣ ខែសីហា ។
ការប្រកួតនេះត្រូវបានប្រារព្ធឡើង នៅលើទឹកដីនៃប្រទេសចំនួន ១២ រួមមានប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ក្រុមជាង ២៧០ មកពី ៣៧ ប្រទេស និងតំបន់បានប្រកួតប្រជែងក្នុងការប្រកួតនេះ ។ នៅឆ្នាំនេះ យោធាចិនបានបញ្ជូនក្រុមចំនួន៩ ទៅក្រៅប្រទេស ដើម្បីចូលរួមក្នុងការប្រកួតនៅប្រទេសរុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន អាល់ហ្សេរី និងអ៊ូសបេគីស្ថាន ។
ការប្រកួតកងទ័ពអន្តរជាតិ ដែលផ្តួចផ្តើមដោយក្រសួងការពារជាតិរុស្ស៊ី បានបម្រើការជាវេទិកាអន្តរជាតិ សម្រាប់យោធា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ៕ដោយ៖លី ភីលីព