គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) កំពុងបន្តភាពជាដៃគូរបស់ខ្លួន ជាមួយយីហោសម្លៀកបំពាក់កីឡាអាស៊ី Warrix ក្នុងនាមជាអ្នកគាំទ្រផ្លូវការ សម្រាប់ពានរង្វាន់ AFF Cup 2022 នៅខែធ្នូខាងមុខនេះ។
ជាលើកទី២ Warrix នឹងរក្សាការចាត់តាំងរបស់ខ្លួន ជាអ្នកផ្គត់ផ្គង់បាល់ និងសម្លៀកបំពាក់កីឡាផ្លូវការរបស់ AFF Cup។ ក្រុមហ៊ុននឹងផ្គត់ផ្គង់កូនបាល់ និងអាជ្ញាកណ្តាលជាមួយនឹងឧបករណ៍ សម្រាប់ការប្រកួតទាំង ២៨ ប្រកួត ហើយក៏ផលិតសម្លៀកបំពាក់ អាវទ្រនាប់ និងខ្សែដៃរបស់ប្រធានក្រុម សម្រាប់ការប្រកួតផងដែរ។
នាយកគ្រប់គ្រងក្រុមហ៊ុន Warrix Sports លោក Wisan Wanasaksrisakul បាននិយាយថា ក្រុមហ៊ុនពិតជារីករាយ បានមកចូលរួមម្តងទៀត ក្នុងនាមជាអ្នកគាំទ្រផ្លូវការ សម្រាប់ពានរង្វាន់ AFF Cup។
វាជាឯកសិទ្ធិមួយ ក្នុងការមានឱកាសដើរតួ នៃការប្រកួតបាល់ទាត់ឈានមុខគេ របស់អាស៊ាន និងជួយគាំទ្រដល់ការរីកចម្រើន នៃការប្រកួតតាមរយៈសម្លៀកបំពាក់កីឡា មានគុណភាពខ្ពស់ និងឧបករណ៍ច្នៃប្រឌិតថ្មី។
លោក Wisan បានបន្តថា ការចាប់ផ្តើមការប្រកួតជាផ្លូវការ សម្រាប់ការប្រកួតនឹងធ្វើឡើង នៅប៉ុន្មានខែខាងមុខនេះ។ ទន្ទឹមនឹងនេះ នាយកគ្រប់គ្រងនៃដៃគូ សិទ្ធិពាណិជ្ជកម្មផ្តាច់មុខរបស់ AFF លោក Sportfive Malcolm Thorpe បាននិយាយថា ការចូលរួមរបស់ Warrix សម្រាប់ការប្រកួតបានធ្វើឲ្យការប្រកួត កាន់តែកើនឡើង។
សម្លៀកបំពាក់ និងសម្ភារៈកីឡាបាល់ទាត់ មានគុណភាពខ្ពស់របស់ Warrix បានពង្រឹងបទពិសោធន៍ ការប្រកួតយ៉ាងសំខាន់សម្រាប់កីឡាករ មន្ត្រី និងបុគ្គលិកព្រឹត្តិការណ៍។ តាមកាលវិភាគពីថ្ងៃទី ២៣ ខែធ្នូ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ ព្រឹត្តិការណ៍ AFF Cup នឹងចាប់ផ្តើម ៥ ថ្ងៃបន្ទាប់ពីការបញ្ចប់នៃ FIFA World Cup នៅប្រទេសកាតា។
ម៉ាឡេស៊ី ស្ថិតក្នុងពូល B ជាមួយវៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ ចំណែកក្រុមការពារតំណែងជើងឯកថៃ នៅជាមួយឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងប្រ៊ុយណេ ឬទីម័រខាងកើត៕ ដោយ៖លី ភីលីព