ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក បង្ហាញមូលហេតុ នៃការផ្អាកការហោះហើរ របស់ឧទ្ធម្ភាគចក្រ Boeing CH-47 Chinook

បរទេស ៖ កងទ័ពអាមេរិក បានផ្អាកការហោះហើរ របស់ឧទ្ធម្ភាគចក្រ Boeing CH-47 Chinook បន្ទាប់ពីបានរកឃើញផ្នែក ដែលមានកំហុស បានបណ្តាលឱ្យលេចធ្លាយប្រេង ដែលនាំឱ្យមានការឆេះម៉ាស៊ីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រធុនធ្ងន់ Chinook ប្រហែល ៤០០គ្រឿង នៅក្នុងសារពើភ័ណ្ឌសកល របស់កងទ័ព នឹងត្រូវផ្អាកការហោះហើរ រហូតដល់បញ្ហាលេចធ្លាយប្រេង ត្រូវបានដោះស្រាយ ។ អ្នកនាំពាក្យ Cynthia Smith បាននិយាយថា “ខណៈដែលគ្មានការស្លាប់ ឬរបួសណា មួយបានកើតឡើង កងទ័ពបានបញ្ឈប់ ជាបណ្តោះអាសន្នកងនាវា H-47 ចេញពីការប្រុង ប្រយ័ត្នដ៏ច្រើន រហូតទាល់តែការកែតម្រូវទាំងនោះបានបញ្ចប់” ។ «សុវត្ថិភាពរបស់ទាហាន របស់យើងគឺជាអាទិភាព ចម្បងរបស់កងទ័ព ហើយយើងនឹងធានាថា យន្តហោះរបស់យើង នៅតែមានសុវត្ថិភាព និងសក្តិសមតាមអាកាស»។

ផ្នែកដែលមានកំហុសត្រូវបានដំឡើងនៅក្នុង Chinooks ជាង ៧០គ្រឿង ក្នុងអំឡុងពេលការងារថែទាំជាប្រចាំ, នេះបើតាម កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញអត្តសញ្ញាណ ។ កាសែតនេះបានដកស្រង់ សម្តីមន្ត្រីកងទ័ពថា កំហុសនេះបានបណ្តាលឱ្យ “ចំនួនតិចតួច” នៃការឆេះម៉ាស៊ីននៅក្នុងឧទ្ធម្ភាគចក្រ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top