បច្ចេកវិទ្យា

Meta កំពុងរៀបចំផែនការ មុខងារបង់ប្រាក់ បន្ទាប់រងផលប៉ះពាល់ នៃការផ្លាស់ប្តូរការ តាមដានការផ្សាយ ពាណិជ្ជកម្មរបស់ Apple

អាមេរិក ៖ អនុស្សរណៈផ្ទៃក្នុងថ្មី មួយបានបង្ហាញឲ្យដឹងថា Meta កំពុងបង្កើតស្ថាប័ន ផលិតផលមួយ ដើម្បីកំណត់មុខងា របង់ប្រាក់ ដែលអាចធ្វើបានថ្មី សម្រាប់ក្រុមគ្រួសារ នៃកម្មវិធីពេញ និយមរបស់ខ្លួន បន្ទាប់ពីឃើញអាជីវកម្ម ផ្សាយពាណិជ្ជកម្មរបស់ខ្លួន រង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការ ផ្លាស់ប្តូរការ តាមដានការផ្សាយពាណិជ្ជកម្មរបស់ Apple នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសម្រេចចិត្តនេះ កើតឡើងនៅពេលក្រុមហ៊ុន ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ប្រឈមមុខ នឹង បញ្ហាជាច្រើន ។ Facebook កាលពីខែកក្កដា បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ ចំណូលប្រចាំឆ្នាំលើកដំបូង របស់ខ្លួនសម្រាប់ត្រីមាសទី២ ដោយប្រកាសពីការធ្លាក់ចុះ១ ភាគរយមកត្រឹម ២៨.៨ ពាន់លានដុល្លារ ហើយបណ្ដាញសង្គម បាននិយាយថា កំណើនអាចនឹងធ្លាក់ចុះបន្ថែមទៀតនៅត្រីមាសបន្ទាប់ ។ ប្រាក់ចំណូលសុទ្ធ និងប្រាក់ចំណេញ បានធ្លាក់ចុះ ៣៦ ភាគរយបើប្រៀបធៀប ទៅនឹងត្រីមាសមុនទៅ ៦.៧ពាន់លានដុល្លារ ។

មុខងារសុំកម្មវិធីកុំតាមដាន’ ថ្មីរបស់ Apple ជាការជំរុញនៅលើ iPhones ត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់ Meta ចំនួន១០ ពាន់លានដុល្លារនៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម កាលពីឆ្នាំមុន ។ ក្នុងអំឡុងពេលការហៅ រកប្រាក់ចំណូលថ្មីៗបំផុតរបស់ខ្លួន ក្រុមហ៊ុនក៏បានព្យាករថា ប្រាក់ចំណូលនៅត្រីមាសទីបី នឹងធ្លាក់ចុះបន្ថែមទៀតដល់ចន្លោះពី ២៦ ពាន់លានដុល្លារទៅ ២៨.៥ពាន់លានដុល្លារ ដោយនិយាយថា ការបន្តនៃតម្រូវការផ្សាយ ពាណិជ្ជកម្មខ្សោយ នឹងមានទម្ងន់លើការលក់ ៕

Most Popular

To Top