ភ្នំពេញ ៖ កីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ចាប់ផ្តើមការប្រកួតកីឡា ហែលទឹកពាក់ជើងទា Finswimming’s World Cup Round Swimming Pool 2022 នៅថ្ងៃនេះហើយ ចំពោះដែលមាន៥ថ្ងៃ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ ។
លោក ហែម ថុនពន្លឺ គ្រូបង្វឹកក្រុមកីឡាហែលទឹក ពាក់ជើងទាកម្ពុជា បាននិយាយថា កាលថ្ងៃទី២ ខែកញ្ញា លោកបានចូលរួមប្រជុំ បច្ចេកទេស សម្រាប់ត្រៀម ចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលទទួលបានការអញ្ជើញ ពីសមាគមកីឡា ក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) ។
សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់រួមមានរួមមានលោក ហែម គីរី ប្រតិភូ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕