ព្រឹត្តិការណ៍

ស្ពានប៉េណាំង​ទី២ របស់ម៉ាឡេស៊ី ធ្លាប់ជាស្ពានវែងជាងគេ នៅអាស៊ាន មុនការលេចឡើង របស់ស្ពានប្រ៊ុយណេ

ស្ពាន Sultan Abdul Halim Muadzam Shah ឬស្ពានប៉េណាំង​ទី២ ស្ថិត​នៅ​ក្នុង​រដ្ឋ​ប៉េណាំង (Penang) ប្រទេស​ម៉ាឡេស៊ី គឺជាធ្លាប់ជាស្ពាន​ដែល​មាន​ប្រវែង​ជាងគេ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។

ស្ពាន​នេះ​មានប្រវែងសរុប ២៤គីឡូម៉ែត្រ ភ្ជាប់​ដែនកោះប៉េណាំង​ ទៅកាន់ម៉ាឡេស៊ី​ដីគោក ។ ស្ពាន​នេះ ​ចាប់​ផ្ដើម​សាង​សង់ ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០០៨ និង​ចប់​រួចរាល់​ជា​ស្ថាពរ ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដោយចំណាយ​ទឹក​ប្រាក់​សាងសង់ ​អស់​ជិត ១៥០០លាន​ដុល្លារ។

ក្រៅពីស្ពាន​ប៉េណាំងទី២ ម៉ាឡេស៊ី នៅមានស្ពានវែងមួយទៀត គឺស្ពាន​ប៉េណាំងទី១ មានប្រវែង ១៣,៥គីឡូម៉ែត្រ ភ្ជាប់ទៅកាន់ដែនគោកម៉ាឡេស៊ី ដូចគ្នា។ យ៉ាងណាបច្ចុប្បន្នតំណែងលេខ ១ស្ពានដែលវែងជាងគេនៅអាស៊ាន បានធ្លាក់ទៅលើស្ពានថ្មីមួយ ឈ្មោះថា Temburong​។

ស្ពាននេះស្ថិតក្នុងប្រទេសប្រ៊ុយណេ មានប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ ពីស្រុក មូអារ៉ា ទៅ ស្រុក Temburong ដែលអាចឱ្យប្រជាជនធ្វើដំណើរ ឆ្លងកាត់ទៅវិញទៅមកដោយមិន ចាំបាច់ឆ្លងកាត់រដ្ឋមួយរបស់ប្រទេស ម៉ាឡេស៊ី ដូចលើកមុនទៀតនោះទេ៕

Most Popular

To Top