អង់គ្លេស ៖ អ្នកជំនាញបាននិយាយថា កោសិកាមហារីកមួយចំនួន អាចត្រូវបានទុកចោល ក្នុងពេលវះកាត់ ប៉ុន្តែគេសង្ឃឹមថា បច្ចេកវិទ្យានេះ នឹងធ្វើឲ្យប្រសើរឡើង នូវភាពត្រឹមត្រូវ និងកាត់បន្ថយពេលវេលាប្រតិបត្តិការ ដោយកាត់បន្ថយ សម្ពាធលើ NHS ។
ម៉ាស៊ីនស្កេនដំបូង បង្អស់ របស់ពិភពលោក មានសមត្ថភាពអាចរកឃើញ មហារីកស្បែក ដែលមើលមិនឃើញដោយភ្នែក មនុស្សត្រូវបានបង្កើតឡើង ដើម្បីកែលម្អការវិនិច្ឆ័យ និងបង្កើនល្បឿននៃការវះកាត់ ។ គោលបំណងនៃឧបករណ៍វាស់ស្បែកបង្កើតឡើង ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Warwick ដើម្បីរកមើលថា តើមហារីកបានរីករាលដាល នៅក្រោមស្បែក ។
អ្នកជំងឺមហារីកស្បែក ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ University Hospital Coventry ឥឡូវនេះត្រូវបានលើកទឹកចិត្ត ឲ្យចូលរួមធ្វើតេស្តិ៍បច្ចេកវិទ្យា មួយនេះ ។ លោក សាស្ត្រាចារ្យ Joe Hardwicke ជាអ្នកប្រឹក្សា ផ្នែកវះកាត់ កែសម្ផស្សនៅមន្ទីរពេទ្យ និយាយថា នេះជាការអភិវឌ្ឍន៍ គួរឲ្យរំភើបណាស់សម្រាប់អ្នកមានជំងឺ ប្រភេទនេះ ។
លោកបានពន្យល់ថា មហារីកស្បែកខ្លះអាចនៅខាងក្រោមស្បែក យើងមើលមិនឃើញ ដូច្នេះនៅពេល យើងយកវាចេញ ដោយវះកាត់ ជួនកាលអាចបន្សល់ទុកបានបន្តិច ។ ក្តីសង្ឃឹមជាមួយ នឹងបច្ចេកវិទ្យានេះគឺថា យើងអាចមានភាពត្រឹមត្រូវក្នុងការវះកាត់ របស់យើង និងដកចេញនូវជំងឺមហារីក កាន់តែច្រើន នៅក្នុងឱកាសដំបូង ។
បច្ចុប្បន្ននេះ សំណាកស្បែកជាច្រើនត្រូវយក និងពិនិត្យក្នុងអំឡុង ពេលនីតិវិធី ដើម្បីប្រាកដថា កោសិកាមហារីក ទាំងអស់ត្រូវបានដកចេញ ប៉ុន្តែការប្រើម៉ាស៊ីនស្កេនស្បែក គួរតែកាត់បន្ថយពេលវេលា នៃការវះកាត់យ៉ាងខ្លាំង ៕