បរទេស: CNNចេញផ្សាយ នៅថ្ងៃពុធទី១៨ខែធ្នូនេះ បានឲ្យដឹងថា ប្រទេសចិនបានដាក់ឱ្យដំណើរ ការជាផ្លូវការនូវនាវាផ្ទុកយន្តហោះ ដែលផលិតក្នុងស្រុករបស់ខ្លួន ជាលើកដំបូងបង្អស់ហើយ។
នាវាចម្បាំងនេះមានឈ្មោះថា Shandong ត្រូវបានគេមើលឃើញ ជាជាជំហានឆ្ពោះ ទៅមុខដ៏សំខាន់នៅក្នុងមហិច្ឆតា របស់ប្រធានាធិបតីចិនលោកស៊ីជីនពីង សម្រាប់ប្រទេសនេះក្នុងការ ធ្វើនាវាចរថ្នាក់ពិភពលោក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា លោកប្រធានាធីបតីចិន ស៊ី ជីនពីង ក៏បានចូលរួមមានវត្តមាន នៅក្នុងពិធីប្រកាសគណៈកម្មការ នៅភាគខាងត្បូងនៃខេត្តហៃណាន កាលពីថ្ងៃអង្គារនេះផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន រដ្ឋស៊ីនហួវិញក៏ចេញផ្សាយដែរថា លោកស៊ីបានបង្ហាញទង់ជាតិចិន និងវិញ្ញាបនប័ត្រមួយដែលមាន ឈ្មោះផ្លូវការរបស់នាវាយក្សទៅកាន់ កាពីតែននាវានិងគណៈកម្មាការនយោបាយ ទៀតផង៕
ប្រែសម្រួល:ស៊ុនលី