អ៊ីស្រាអែល៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយ ចង់បង្កើតអំប្រ៊ីយ៉ុង របស់មនុស្សពីកោសិកាដើម ក្នុងគោលបំណងប្រមូលយក ជាលិកាដើម្បីប្រើក្នុងការប្តូរ បន្ទាប់ពីបង្ហាញភាពជោគជ័យ ជាមួយអំប្រ៊ីយ៉ុងកណ្តុរត្រូវបានរក្សាទុក ក្នុងស្បូនមេកានិច អស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ពួកគេវិវត្តន៍បេះដូងលោតញាប់ និងហូរឈាម។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអ៊ីស្រាអែល Renewal Bio មានបេសកកម្មធ្វើឲ្យមនុស្ស កាន់តែក្មេងជាងវ័យ និងមានសុខភាពល្អជាមួយនឹង ការប្រើប្រាស់បច្ចេកវិទ្យាកោសិកាដើម អាចត្រូវបានប្រើ ដើម្បីព្យាបាលភាពគ្មានកូន ជំងឺហ្សែន ឬពន្យារអាយុជីវិតតាមវិធីផ្សេងទៀត។
លោក Jacob Hanna អ្នកជំនាញជីវសាស្រ្ត នៃកោសិកាដើមចង់ឱ្យក្រុមហ៊ុន ដែលគាត់សហការបង្កើតដើម្បីចម្លងបច្ចេកវិទ្យា នៅក្នុងមនុស្សថា បន្ទាប់ពីសម្រេចបានជោគជ័យដំបូង ជាមួយអំប្រ៊ីយ៉ុងកណ្ដុរ លទ្ធផលដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃច័ន្ទលើ Journal Cell ។
នៅពេលអនាគត កោសិកាដើមអំប្រ៊ីយ៉ុង អាចត្រូវបានផ្ទេរទៅមនុស្សចាស់ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់ពួកគេ ឬប្រើដើម្បីបង្កើតកោសិកាអូវែឡើងវិញ ទោះបីជាក្រុមហ៊ុននិយាយថា វានៅដំណាក់កាលដំបូង ហើយនៅតែសិក្សាអំពីកម្មវិធី ដែលអាចធ្វើទៅបាននៃបច្ចេកវិទ្យា។ លោគ Hanna ប្រាប់ MIT Technology Reviewថា យើងចាត់ទុកអំប្រ៊ីយ៉ុង ជាម៉ាស៊ីនបោះពុម្ពជីវ 3D ដ៏ល្អបំផុត។ វាជាអង្គភាពដ៏ល្អបំផុត ក្នុងការបង្កើតសរីរាង្គ និងជាលិកាត្រឹមត្រូវ។
មិនមែនគ្រប់គ្នាសុទ្ធតែមានវត្តមាន លើការងាររបស់ Renewal Bio ដោយសារតែការប៉ះពាល់ផ្នែកសីលធម៌ ដែល Hanna ដឹងចាប់តាំងពីគេហទំព័ររបស់ក្រុមហ៊ុន លោកមានព័ត៌មានភាគច្រើនបំផុត។ លោកបានប្រកែកថា អ្នកវិទ្យាសាស្ត្រគួរតែបង្កើត រចនាសម្ព័ន្ធអំប្រ៊ីយ៉ុងតិចតួចបំផុត ដែលចាំបាច់ ដើម្បីផ្តល់ផលកោសិកា៕ ដោយ៖លី ភីលីព