បច្ចេកវិទ្យា

នាវិកយន្តអវកាស SpaceX Crew Dragon ៤នាក់ ចូលចតដោយសុវត្ថិភាព ជាមួយស្ថានីយ៍អវកាស

វ៉ាស៊ីនតោន៖ ក្រុមនាវិក SpaceX Crew Dragon ដែលមានសមាជិក៤ នាក់រួមទាំងអវកាសយានិករុស្ស៊ី និងស្ត្រីជនជាតិដើមអាមេរិកដំបូងគេ ត្រូវបានបញ្ជូនទៅកាន់គន្លងនោះបានចូលចត ដោយសុវត្ថិភាព ជាមួយស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមបេសកកម្មវិទ្យាសាស្ត្រ រយៈពេល ៥ ខែ។

នេះបើយោងតាមការផ្សាយផ្ទាល់ របស់គេហទំព័រណាសា នៃការចតថា ការណាត់ជួបនៃបេសកកម្ម ចុងក្រោយបង្អស់របស់ណាសា ទៅកាន់មន្ទីរពិសោធន៍គន្លងគោចរ បានកើតឡើង បន្ទាប់ពីម៉ោង៥ ល្ងាច ចំណែកការហោះហើរ រយៈពេល ២៩ ម៉ោងទៅកាន់ ISS នៅពេលយានទាំង២ បានធ្វើដំណើរជុំវិញពិភពលោកប្រហែល ៤២០ គីឡូម៉ែត្រ ពីលើផែនដីពីឆ្នេរសមុទ្រភាគខាងលិច នៃទ្វីបអាហ្រ្វិក ។

គ្រាប់រ៉ុក្កែត Crew Dragon ហោះហើរដោយស្វ័យភាព មានឈ្មោះថា Endurance ត្រូវបានបង្ហោះចូលទៅក្នុងគន្លងតារាវិថី កាលពីថ្ងៃពុធជាមួយរ៉ុក្កែត SpaceX Falcon 9 បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសានៅ Cape Canaveral រដ្ឋ Florida ។ នាវិកមានអវកាសយានិកណាសា ជនជាតិអាមេរិក២នាក់ មេបញ្ជាការជើងហោះហើរ Nicole Aunapu Mann អាយុ ៤៥ ឆ្នាំ និងអ្នកបើកយន្តហោះ Josh Cassada អាយុ ៤៩ ឆ្នាំក៏ដូចជាអវកាសយានិកជប៉ុន Koichi Wakata អាយុ ៥៩ ឆ្នាំជាជើងចាស់ នៃជើងហោះហើរអវកាស ចំនួន៤ពីមុន និងអវកាសយានិក Anna Kikina អាយុ ៣៨ ឆ្នាំដែលទីមួយ ជនជាតិរុស្សីជិះលើយានអវកាសអាមេរិក ក្នុងរយៈពេល ២០ ឆ្នាំ។

ការបញ្ចូនអ្នកនាង Kikina ជាអវកាសយានិកស្ត្រីឯកោ ក្នុងសេវាកម្មសកម្មជាមួយទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos គឺជាសញ្ញានៃការបន្តកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុងលំហ ទោះបីជាមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។

អ្នកនាង Kikina បានចូលរួមក្នុងការហោះហើរ SpaceX Crew-5 ក្រោមកិច្ចព្រមព្រៀងចែករម្លែកការជិះថ្មីមួយ បានចុះហត្ថលេខាកាលពីខែកក្កដារវាង NASA និង Roscosmos ដែលធ្វើឲ្យប្រទេសទាំង២ បន្តការហោះហើរលើយានអវកាស គ្នាទៅវិញទៅមកទៅនិងមកពី ISS ៕ ដោយ៖លី ភីលីព

Most Popular

To Top