វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា លោក Elon Musk មហាសេដ្ឋី នៅប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោងចុះកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលទាញចំណាប់អារម្មណ៍ ក្នុងការថ្កោលទោសនៅអ៊ុយក្រែន បានលើកឡើងថា ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ អាចត្រូវបានដោះស្រាយដោយការប្រគល់ ការគ្រប់គ្រងមួយចំនួនរបស់កោះតៃវ៉ាន់ ទៅឱ្យទីក្រុងប៉េកាំង ។
លោក Musk ដែលជាអ្នកមានជាងគេលើពិភពលោក បានប្រាប់ដល់កាសែត Financial Times ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា “អនុសាសន៍របស់ខ្ញុំ” ។
គេបានដឹងថា លោក Musk បានធ្វើការកត់សម្គាល់នៅពេលត្រូវបានសួរ ដោយកាសែតអំពីប្រទេសចិន ដែលក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់គាត់ដំណើរការរោងចក្រដ៏ធំមួយ នៅក្នុងទីក្រុងសៀងហៃ ។
ចំណែកក្រុងប៉េកាំង វិញបានលើកឡើងថា កោះតៃវ៉ាន់គ្រប់គ្រង តាមបែបប្រជាធិបតេយ្យ គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន បានប្តេជ្ញាជាយូរមកហើយថា នឹងនាំយកកោះតៃវ៉ាន់នេះ មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយមិនបានបដិសេធការប្រើប្រាស់កម្លាំងដើម្បីធ្វើដូច្នេះទេ ។
រដ្ឋាភិបាលកោះតៃវ៉ាន់ ជំទាស់យ៉ាងខ្លាំង ចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយលើកឡើងថា មានតែប្រជាជន ២៣លាននាក់របស់កោះនេះតែប៉ុណ្ណោះ ដែលអាចសម្រេចចិត្តអនាគតរបស់ខ្លួន ។
លោក Musk ត្រូវបានគេដកស្រង់សម្តី ដោយកាសែតខាងលើថា “ហើយវាអាចទៅរួច ហើយខ្ញុំគិតថា តាមពិតទៅ ពួកគេអាចមានការរៀបចំ ដែលធូរស្រាលជាងក្រុងហុងកុង” ។
រោងចក្រនៅក្នុងក្រុងសៀងហៃ មានចំនួនប្រហែលពាក់កណ្តាល នៃការចែកចាយទូទាំងពិភពលោក របស់ក្រុមហ៊ុន Tesla កាលពីឆ្នាំមុន ។ លោក Musk ក៏បានលើកឡើងផងដែរថា ប្រទេសចិន បានស្វែងរកការធានាដែលថា គាត់នឹងមិនផ្តល់សេវាអ៊ីនធឺណែត Starlink របស់ក្រុមហ៊ុនរ៉ុក្កែត SpaceX របស់គាត់នៅទីនោះទេ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា