ព័ត៌មានអន្តរជាតិ

រុស្សី ចុះបញ្ជីក្រុមហ៊ុន Meta មេរបស់ Facebook ជាអង្គភាពភេវរកម្ម និងក្រុមជ្រុលនិយម

បរទេស៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកចំនួន៣ បូករួមទាំង rt.com ផងកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាសហព័ន្ធរុស្សី ទទួលបន្ទុកិច្ចការងារគ្រប់គ្រងហិរញ្ញវត្ថុ Rosfinmonitoring បានប្រកាសដាក់បញ្ចូល ក្រុមហ៊ុនរបស់លោក Mark Zuckerberg ដែលមានឈ្មោះថា Meta ឬជាទូទៅហៅថា Facebook នោះទៅក្នុងបញ្ជីអង្គការភេវរកម្ម និងក្រុមជ្រុលនិយមរបស់ប្រទេស។

Meta Platform Inc ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp ផងនោះត្រូវបានរុស្សី ដាក់បញ្ចូលក្នុងបញ្ជីអង្គភាពខុសច្បាប់ និងគ្រោះថ្នាក់ ហើយរាល់សកម្មភាពទាំងអស់ របស់ក្រុមហ៊ុន ត្រូវបានរារាំងនៅក្នុងប្រទេស ជាពិសេសទៅលើមតិកានានា នៅលើបណ្តាញសង្គមទាំង៣នេះ។

ក្រោយការប្រកាសរបស់ Rosfinmonitoring មានន័យថាធនាគារទាំងអស់របស់ប្រទេសរុស្សីគឺអាចមានសិទ្ធក្នុងការបង្កកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះនិងបិទចោលសេវាកម្មទាំងអស់ផងនៅ
ទូទាំងប្រទេស។

ជាការឆ្លើយតប Meta បានព្យាយាមធ្វើការពន្យល់គ្រប់រូបភាព ទៅនឹងអ្វីដែលរុស្សីបានហៅថា ជាមតិកាក្លែងក្លាយហើយក៏បានព្យាយាម ក្នុងការប្តឹងទៅតុលាការ ដើម្បីផ្លាស់ប្តូរការសម្រេចចិត្តផងដែរ ប៉ុន្តែជាលទ្ធផលនៅតែដដែល គឺត្រូវបានបដិសេធពីសំណាក់ប្រទេសរុស្សី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top