The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែធ្នូនេះបានសរសេរថានៅតែមានការកើតឡើងនៃក្តីព្រួយបារម្ភសាជាថ្មីអំពីការចាកចេញពីក្លឹបរបស់លោកគ្រូបង្វឹកPep Guardiolaជាពិសេសក្នុងពេលដែលព័ត៌មាន ចចាមអារ៉ាមកាន់តែច្រើនឡើងអំពីការចាកចេញនៃជំនួយការគ្រូបង្វឹករបស់លោកគឺArteta។
ការផ្ទេរទៅធ្វើការក្នុងនាមជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal វិញគឺជាបំណងប្រាថ្នាដ៏អស្ចារ្យសម្រាប់វិរៈបុរសក្លឹបដែលធ្លាប់លេងនៅទីនេះហើយ Arteta ក៏បានធ្វើការជួបពិភាក្សាជាមួយនឹងក្រុមគណកម្មការរបស់ក្លឹបជាច្រើននាក់មកហើយដែរសម្រាប់កុងត្រាមួយនេះ។
ទោះបីជាយ៉ាងណាក្តីកន្លងមកលោក Guardiola ធ្លាប់បានប្រកាសយ៉ាងច្បាស់ហើយថានឹងមិនចាកចេញទៅណាឡើយទាំងដែលកុងត្រារបស់លោកនៅសល់ច្រើនឆ្នាំទៀតក្តីប៉ុន្តែជឿជាក់ថា Man City ក៏បានត្រៀមខ្លួនខ្លះៗហើយដោយក្នុងនោះបានចាប់ផ្តើមពិភាក្សាស្ងាត់ៗជាមួយនឹងលោកPochettinoសាជាថ្មីផងដែរអំពីតំណែងមួយនេះ៕
ប្រែសម្រួល:ស៊ុនលី