ខណៈ ដែលកីឡាករ De Jong ហាក់ដូចជាមិនសូវសប្បាយចិត្ត ជាមួយនឹងក្លឹប Barcelona នោះកីឡាករ Alejandro Balde កំពុងមានក្តីរីករាយកាន់តែខ្លាំងឡើង ជាមួយនឹងទឹកដី Camp Nou ហើយថែមទាំងបន្តិចម្តងៗ មានឈ្មោះជាកីឡាករសំខាន់ម្នាក់ របស់ក្លឹបទៀតផង។
យោងតាមការចេញផ្សាយ របស់ The SPORT បានបង្ហាញថាប្រធានក្លឹបលោក Joan Laporta ក៏បានបង្ហាញពីការពេញចិត្ត ពេញថ្លើងកីឡាករវ័យក្មេងនេះខ្លាំងផងដែរ ហើយបានថែមទាំងជួបជាមួយនឹងភ្នាក់ងារ របស់កីឡាករហើយផងដែរ គឺលោក Jorge Mendes ពិភាក្សាទៅលើបញ្ហាបន្តកុងត្រាថ្មីឲ្យកីឡាករ ។
ប្រភពដដែលបានបន្តទៀតថា ខណៈដែលកុងត្រារបស់គាត់នឹងបន្តដល់ឆ្នាំ២០២៤ប៉ុន្តែក្លឹប Barcelona បានខិតខំយ៉ាងខ្លាំងដើម្បីអាចបន្តកុងត្រាថ្មីជូន Baldeឲ្យបាន៣ឬ៤ឆ្នាំបន្ថែមទៀត ជាមួយនឹងកីឡាដ្ឋាន Camp Nou៕
ប្រែសម្រួល៖ស៊ុនលី