ព័ត៌មានអន្តរជាតិ

ប្រទេសអូស្ត្រាលី គាំទ្រផែនការ សម្រាប់បណ្តាញអគ្គិសនីអន្តរទ្វីប ជាមួយសិង្ហបុរី

ទីក្រុងCANBERRA៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសអូស្ត្រាលី បានលើកសរសើរគម្រោងដំបូង របស់ពិភពលោក អាចជួយធ្វើឲ្យប្រទេសនេះក្លាយជា មហាអំណាចថាមពលកកើតឡើងវិញ ដោយផ្លាស់ប្តូរបរិមាណដ៏ធំ នៃថាមពលពន្លឺព្រះអាទិត្យ នៅក្រោមសមុទ្រ ទៅកាន់ប្រទេសសិង្ហបុរី។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានជួបសមភាគីអូស្ត្រាលី លោក Anthony Albanese នៅទីក្រុង Canberra ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថាមពលបៃតងថ្មី រវាងប្រទេទាំង២។ លោក Albanese បានមានប្រសាសន៍ថា កតិកាសញ្ញានេះបានបង្ហាញ ពីការតាំងចិត្តរួម ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈគម្រោងថាមពលដែលមានមហិច្ឆតា។

លោកបានពិនិត្យឈ្មោះក្រុមហ៊ុន Sun Cable ជាក្រុមហ៊ុនចាប់ផ្តើមថាមពលស្អាត ដែលចង់សាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ មានសមត្ថភាពផ្លាស់ប្តូរ ថាមពលពន្លឺព្រះអាទិត្យយ៉ាងច្រើន ពីវាលខ្សាច់ភាគខាងជើង នៃប្រទេសអូស្ត្រាលី ទៅកាន់តំបន់ត្រូពិចសិង្ហបុរី។

ក្រុមហ៊ុន Sun Cable បាននិយាយថា ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជា បណ្តាញអគ្គិសនីអន្តរទ្វីបដំបូងគេ របស់ពិភពលោក។ ចំណែលោក Albanese បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើគម្រោងនេះ អាចដំណើរការបាន ហើយខ្ញុំជឿថា វាអាចទៅរួច អ្នកនឹងឃើញកសិដ្ឋានថាមពលព្រះអាទិត្យ ដ៏ធំបំផុតរបស់ពិភពលោក។

ការរំពឹងទុករបស់ Sun Cable គ្រាន់តែជាផ្នែកមួយ នៃអ្វីដែលខ្ញុំនិយាយអំពី នៅពេលលោកនិយាយថា អូស្ត្រាលី អាចជាមហាអំណាចថាមពលកកើតឡើងវិញ សម្រាប់ពិភពលោក។ លោក Lee បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតង គឺជាកិច្ចព្រមព្រៀងដំបូងបង្អស់ នៃប្រភេទរបស់វា។

យើងសង្ឃឹមថា វានឹងក្លាយជាអ្នកស្វែងរកផ្លូវ សម្រាប់ប្រទេសផ្សេងទៀត ដោយសាមញ្ញក្នុងការ សហការគ្នាទៅវិញទៅមក ដើម្បីដោះស្រាយនូវអ្វីដែលជាបញ្ហាសកល។ អូស្ត្រាលីគឺជាប្រទេសនាំចេញធ្យូងថ្ម និងឧស្ម័នដ៏ធំបំផុតមួយរបស់ពិភពលោក ហើយត្រូវបានរិះគន់ ជាញឹកញយនៅលើឆាកពិភពលោក ចំពោះការបរាជ័យរបស់ខ្លួនក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនិចប្រកបដោយអត្ថន័យ។ ធ្យូងថ្មនៅតែដើរតួយ៉ាងសំខាន់ ក្នុងការផលិតអគ្គិសនីក្នុងស្រុក៕ ដោយ៖លី ភីលីព

Most Popular

To Top