រាត្រីប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Grand International ឆ្នាំ ២០២២ កាន់តែឈានចូលដល់វគ្គបុកពោះ ស្របពេលឈានមកដល់វគ្គសំខាន់បន្តិចម្ដងៗ ហើយអ្វីដែលជាការសាទរ កម្ពុជា ក៏បានឈានដល់វគ្គ ១០នាក់ចុងក្រោយដែរ។
បវរកញ្ញា កម្ពុជា ដែលតំណាងដោយ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី បានជាប់ក្លាយជាជម្រើស TOP10 រួមជាមួយនឹងបវរកញ្ញាឆ្នើម ៩រូបផ្សេងទៀត មានដូចជា៖
- បវរកញ្ញាប្រទេសម៉ូរីស
- បវរកញ្ញាសាធារណរដ្ឋឆេក
- បវរកញ្ញាប្រទេសព័រតូរីកូ
- បវរកញ្ញាប្រទេសថៃ
- បវរកញ្ញាប្រទេសអេស្ប៉ាញ
- បវរកញ្ញាប្រទេសឥណ្ឌូនេស៊ី
- បវរកញ្ញាប្រទេសប្រេស៊ីល
- បវរកញ្ញាប្រទេសកូឡុំប៊ី
- បវរកញ្ញាប្រទេសវេណេហ្ស៊ុយអេឡា
នៅថ្ងៃទី ២៥ ខែតុលា នេះ គឺជាពេលវេលា ដែលគ្រប់គ្នានឹងស្វែងរកឃើញនូវម្ចាស់មកុដ Miss Grand International ឆ្នាំ ២០២២។ តើបវរកញ្ញារូបនោះជាអ្នកណា? Source: Sabay