បច្ចេកវិទ្យា

ជនអនាមិកបង្ហាញពីគម្រោង បន្លំទឹកប្រាក់ ៤៣ លានដុល្លារ នៅរោងចក្រផលិតទូរស័ព្ទ iPhone ធំបំផុតរបស់ក្រុមហ៊ុន Foxconn នៅប្រទេសចិន

ចិន៖កម្មករនៅរោងចក្រដំឡើងទូរស័ព្ទ iPhone ធំបំផុតរបស់ Foxconn នៅក្នុងប្រទេសចិនត្រូវបានគេចោទប្រកាន់ថា កំពុងបើកអាជីវកម្មផ្នែកខាងខុសច្បាប់មួយដែលលក់ទូរស័ព្ទ bootleg ផលិតចេញពីសមាសធាតុដែលមានបញ្ហាដែលនឹងត្រូវបំផ្លាញបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


គម្រោងនេះត្រូវបានគេជឿជាក់ថា បានរកចំណូលបានប្រមាណ ៤៣ លានដុល្លារក្នុងរយៈពេលជាង២ឆ្នាំ។ របាយការណ៍ក្នុងស្រុកនិយាយថា ការប៉ាន់ស្មានប្រមាណ ៣០ ម៉ឺនគ្រឿងត្រូវបានលក់ក្នុងកំឡុងពេលគ្រោងការណ៍នោះរួមមានម៉ូដែល iPhone 8, iPhone 8 Plus និងម៉ូដែល iPhone X ។


យោងតាមរបាយការណ៍ពីសារព័ត៌មានតៃវ៉ាន់បានឲ្យដឹងថា សមាសធាតុមួយចំនួនដែលពាក់ព័ន្ធគឺបន្ទះខាងក្រោយកញ្ចក់ និងកញ្ចក់ត្បូងកណ្តៀងគ្របលើកាមេរ៉ា iPhone ។


ជាធម្មតាក្នុងចន្លោះពី ៣ ទៅ ៥ ភាគរយនៃសមាសធាតុដែលផលិតនៅ Foxconn បញ្ចប់ការត្រួតពិនិត្យគុណភាពមិនបានល្អទេប៉ុន្តែអ្នករួមគំនិតបានសំរេចចិត្តព្យាយាម និងរៀបចំឡើងវិញនូវសមាសធាតុទាំងនេះដើម្បីផលចំណេញផ្ទាល់ខ្លួន៕ដោយ៖លី ភីលីព

Most Popular

To Top