បច្ចេកវិទ្យា

នាយកប្រតិបត្តិ Apple ៖ទូរស័ព្ទ iPhone នឹងមានរន្ធសាកថ្ម USB-C

អាមេរិក ៖ ​យោងតាមការ ចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple ត្រូវបានបង្ខំឲ្យអនុវត្ត តាមច្បាប់ថ្មី របស់សហភាពអឺរ៉ុប ដែលមានគោលបំណង កាត់បន្ថយការខ្ជះខ្ជាយ អេឡិចត្រូនិក និងការសម្រួលដល់ជីវិត របស់អ្នកប្រើប្រាស់ ។

ទូរស័ព្ទ iPhone នឹងផ្លាស់ទីទៅឧបករណ៍ភ្ជាប់ USB-C ដោយអនុលោម តាមតម្រូវការថ្មីរបស់សហភាពអឺរ៉ុប សម្រាប់ឧបករណ៍អេឡិចត្រូនិកខ្នាតតូច។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Greg Joswiak បានប្រកាសថា ក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីធ្វើ តាមក្រឹត្យរបស់សហភាពអឺរ៉ុប ដូចដែលខ្លួនអនុវត្តច្បាប់ ក្នុងស្រុកទាំងអស់ នៅទូទាំងពិភពលោក ។

សភាអ៊ឺរ៉ុប បានបោះឆ្នោតគាំទ្រច្បាប់ថ្មី នៅដើមខែនេះ ដោយតម្រូវឲ្យ ទូរសព្ទចល័ត ថេប្លេត កាមេរ៉ា និងឧបករណ៍តូចៗផ្សេងទៀត ដែលលក់ក្នុង សហភាពអឺរ៉ុប ត្រូវបំពាក់ជាមួយ រន្ធសាក USB-C នៅចុងឆ្នាំ ២០២៤ ។ ការជំរុញឲ្យមានស្តង់ដារនេះ មានគោលបំណងកាត់បន្ថយកាកសំណល់ អេឡិចត្រូនិក និងធ្វើឱ្យជីវិតអ្នកប្រើប្រាស់ មានភាពងាយស្រួល ។

នៅពេលសួរអំពីសេចក្តីសម្រេចថ្មី នៅសន្និសិទបច្ចេកវិទ្យា Wall Street Journal ក្នុងរដ្ឋកាលីហ្វ័រញ៉ា លោក Joswiak បាននិយាយថា ជាក់ស្តែង យើងនឹងត្រូវតែអនុវត្តតាម យើងមិនមានជម្រើសទេ ។ ប៉ុន្តែលោកបានស្នើ Apple មិនពេញចិត្តទាំងស្រុង ចំពោះការសម្រេចចិត្តនេះទេ ដោយលើកហេតុផលថា វានឹងបង្កើនកាកសំណល់ អេឡិចត្រូនិក ខណៈអ្នកប្រើប្រាស់ iPhone រាប់លាននាក់ មានខ្សែ Lightning ជាឧបករណ៍ភ្ជាប់បច្ចុប្បន្ន របស់ពួកគេនឹងលែងប្រើ ខ្សែបន្ទាប់ពីប្តូរ ។

លោកបានប្រាប់សន្និសីទថា លោកគិតថា វិធីសាស្រ្តនឹងមានលក្ខណៈបរិស្ថានល្អ និងប្រសើរជាង សម្រាប់អតិថិជនរបស់យើង ក្នុងការមិនមានរដ្ឋាភិបាល ជាវេជ្ជបញ្ជា ហើយបច្ចុប្បន្ន iPhone គឺជាស្មាតហ្វូនដ៏សំខាន់តែមួយគត់ ដែលមិនទាន់បានប្រើប្រាស់ USB-C ។ ឧបករណ៍ជាច្រើនផ្សេងទៀតរបស់ Apple គាំទ្រឧបករណ៍ភ្ជាប់រួចហើយ ។

លោក Joswiak មិនបានបញ្ជាក់ថាតើការតភ្ជាប់ នឹងត្រូវបានណែនាំទៅកាន់ iPhone នៅពេលណានោះទេ ដោយលោកបានបញ្ជាក់ថា មានតែអឺរ៉ុបជាអ្នកកំណត់ពេលវេលា សម្រាប់អតិថិជនអឺរ៉ុប ។ នៅពេលសួរថាតើ Apple នឹងបន្ថែមតែរន្ធ USB-C សម្រាប់ទូរស័ព្ទ ដែលលក់ក្នុងសហភាព អឺរ៉ុប ឬអត់នោះ នាយកប្រតិបត្តិ Apple បានបដិសេធមិនឆ្លើយ ។ ចក្រភពអង់គ្លេស ហាក់ ដូចជាមិនធ្វើតាមការ សម្រេចចិត្ត របស់សហភាពអឺរ៉ុបជុំវិញ ខ្សែសាកធម្មតានោះទេ ដោយរដ្ឋាភិបាល បានបញ្ជាក់កាលពីខែមិថុនាថា ខ្លួនមិនកំពុងពិចារណា អនុវត្តច្បាប់ស្រដៀងគ្នានេះទេ ៕ ដោយ៖លី ភីលីព

Most Popular

To Top