កីឡា

បិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ កម្រិតមូលដ្ឋានឆ្នាំ២០២២

ខេត្តកំពត៖ លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងលោក ណុប ណាប់ ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ កម្រិតមូលដ្ឋាន ឆ្នាំ២០២២ នៅកំពង់ត្រាច ខេត្តកំពត ដោយអនុវត្តផែនការសកម្មភាព របស់សហព័ន្ធកីឡាឡើងភ្នំឆ្នាំ២០២២ និងការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២២ និងដោយមានការសហការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច និងការចូលរួមរបស់សិក្ខាកាមទាំងអស់។

លោក ស៊ឹម រ៉ន អគ្គលេខាធិការសហព័ន្ធបាននិយាយថា សហព័ន្ធកីឡាលើងភ្នំកម្ពុជា បានទទួលថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍចាប់តាំងពីឆ្នាំ២០១៨ និងបន្តបន្ទប់មក បានធ្វើឲ្យដំណើការរដ្ឋបាល ការបង់សមាជិកភាព ទៅសហព័ន្ធអន្តរជាតិ ការបង្កើតវេបសាយ ការទ្រទ្រង់មន្ត្រីប្រចាំការ និងសម្ភាររដ្ឋបាលមានភាពងាយស្រួល និងដំណើរការជាប្រក្រតី។ ចំពោះធនធានមនុស្សយើងបានរៀបចំ វគ្គបណ្តោះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន២៥នាក់ នៅឆ្នាំ២០១៨ មន្រ្តីរៀបចំការប្រកួត និងចៅក្រមកម្រិតមូលដ្ឋាន២៥នាក់នៅឆ្នាំ២០១៩ មន្រ្តីរៀបចំការប្រកួត និង ចៅក្រមកម្រិតមធ្យម២៥នាក់នៅឆ្នាំ២០២០ និងមន្ត្រីបច្ចេកទេសបង្កើតផ្លូវ ចំនួន២៥នាក់នាឆ្នាំ២០២១។

ធនធានដែលបានបណ្តុះបណ្តាលនេះ បានមកបម្រើនៅក្នុងវិស័យកីឡាឡើងភ្នំកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងមន្ត្រីរៀបចំការប្រកួត និងចៅក្រម អ្នបង្កើផ្លូវ កាលពីមិនទាន់មានការបណ្តុះបណ្តាល នៅរៀងរាល់ការរៀបចំ ការប្រកួតនានា យើងតែងតែពឹងផ្អែក ទៅលើមន្ត្រីបច្ចេកទេសជនជាតិជប៉ុន ប៉ុន្តែបន្ទាប់ពីមានការបណ្តុះបណ្តាល ហើយចាប់ពីឆ្នាំ២០១៩ យើងទទួលខុសត្រូវ លើការរៀបចំការប្រកួតដោយខ្លួនឯង។

គោលបំណង នៃការរៀបចំវគ្គគ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ កម្រិតមូលដ្ឋាននែះ គឺដើម្បីពង្រីវិសាលភាពធនធានមនុស្សផ្នែកគ្រូបង្វឹក ទៅបង្ហាត់បង្រៀនផ្សព្វផ្សាយ ដល់សិស្សានុសិស្សឱ្យស្រឡាញ់ ចូលចិត្តលេងកីឡាឡើងភ្នំ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ភាពសប្បាយរីរាយ និងអភិវឌ្ឍកីឡាឡើងភ្នំ ឱ្យមានការរីចម្រើនទាំងនៅក្នុងជាតិ តំបន់ និងអន្តរជាតិ ចៀសវាងយកពេលទំនេរ ទៅប្រព្រឹត្តអបាយមុខនានា។

នៅក្នុងវគ្គនេះមានសិក្ខាកាម ចូលរួមសរុប២៥នាក់ ស្រី០៤នាក់ អញ្ជើញមកពីខេត្តកំពត។ ចំពោះការបង្រៀនមានផ្នែកទ្រឹស្តី ធ្វើនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច និងការអនុវត្តធ្វើនៅភ្នំកំពង់ត្រាច និងបានធ្វើការប្រឡងដើម្បីវាយតម្លៃបញ្ចប់វគ្គ។

ជាថ្មីម្តងទៀត តាងនាមឱគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាជ្រាលជ្រៅជាទីបំផុត ចំពោះក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់ ណែនាំ គាំទ្រឧបត្ថម្ភ ដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ឲ្យមានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់៕ ដោយ៖លី ភីលីព

Most Popular

To Top