ភ្នំពេញ៖ ក្រុមកីឡាករបុរស និងក្រុមកីឡាករយុវជន ប៉េតង់កម្ពុជាដណ្តើមមេដាយមាសដូចគ្នាលើវិញ្ញសា វាយ៣ទល់៣បុរស និងយុវជនក្នុងការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាម នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា និងប្រធានប្រតិភូ បានប្រាប់ឲ្យដឹងថា ពេលនេះក្រុមកីឡាប៉េតង់ កម្ពុជាដណ្តើមេដាយមាស ២គ្រឿងទៀតដោយមានកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និងកីឡាករ យឹម សុភក្រយកឈ្នះក្រុមកីឡាករថៃ ក្នុងលទ្ធផល១៣ ទល់១២នៅវគ្គផ្តាច់ព្រ័ត្រ។
លោកបានបន្តថា ចំណែកវិញ្ញាសាវាយ៣ទល់៣នាក់ យុវជនកីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ក៏ដណ្តើមមេដាយមាស ដែរដោយឈ្នះកីឡាករថៃក្នុងលទ្ធផល១៣ទល់៤នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនី កែ ឡេងបានកឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៤២ ទល់២៤ និងកីឡាករ សុខ ចាន់មាន ក៏បានយកឈ្នះកីឡាករថៃ ដូចគ្នាក្នុងលទ្ធផល៤៦ទល់៣៤ នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ ដោយយកឈ្នះកីឡាការិនី ម្ចាស់វៀតណាម និងកីឡាករសុខ ចាន់មាន ឈ្នះកីឡាករឡាវ រីឯកីឡាករភាព សុរ៉ាឃឹមចាញ់កីឡាករថៃ ទទួលបានមេដាយសំរិទ្ធ៕ ដោយ៖លី ភីលីព