The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីលស្លាប Tete ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបារាំង Lyon ត្រូវបានគេជឿជាក់ថា នឹងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចផ្ទេរមកកាន់លីគកំពូល អង់គ្លេសខណៈដែលមានក្លឹបជាច្រើន កំពុងចាប់អារម្មណ៍ហត្ថលេខារបស់គាត់។
ប្រភពដដែលបានសរសេរទៀត ដែរថាក្រៅតែពីក្លឹប West Ham ហើយនោះសូម្បីតែក្លឹប Leicester City ក៏កំពុងចាប់អារម្មណ៍កីឡាកររូបនេះ ផងដែរហើយជឿជាក់ថា កុងត្រាថ្មីសម្រាប់កីឡាកររូបនេះ នឹងអាចធ្វើឡើង
នៅអំឡុងខែមករាខាងមុខនេះជាមិនខាន។
គួរឲ្យដឹងដែរថាក្នុងនោះផងដែរក្លឹប Southampton និងក្លឹប Brenford ក៏កំពុងតាមដាននិងមើល ស្ថានភាពរបស់កីឡាករផងដែរ ដោយសង្ឃឹមថា នឹងអាចនាំយកកីឡាករឆ្នើមវ័យទើបតែ ២២ឆ្នាំរូបនេះ មករួមក្រុមរបស់ពួកគេដែរ ៕
ប្រែសម្រួល៖ ស៊ុន លី