The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹប AT Madrid បានឈានទៅដល់ការសម្រេចចិត្ត ដាក់លក់កីឡាករឆ្នើម Joao Felix ហើយនៅក្នុងទីផ្សារ ខែមករាខាងមុខនេះ ដោយសង្ឃឹមថានឹងអាចធ្វើការ ប្រមូលយកលុយវិញ បានមួយចំនួនធំដោះស្រាយ បញ្ហាទំរង់លេងរបស់ក្រុមតាមរយៈ ការទិញបញ្ចូលកីឡាករថ្មីៗជំនួសមកវិញ ។
ប្រភពដដែលបានសរសេរទៀតថាក្លឹប AT Madrid នឹងត្រូវការចាំបាច់ ខ្សែប្រយុទ្ធស្លាបថ្មីម្នាក់កីឡាករ ខ្សែការពារថ្មីម្នាក់និងកីឡាករ ខ្សែបម្រើថ្មីម្នាក់ទៀតផងដែរ នៅក្នុងផ្នែកមួយនៃការផ្លាស់ប្តូរ ទំរង់លេងរបស់ខ្លួនបន្ទាប់ពី បានធ្លាក់ចេញពី
ពានរង្វាន់ធំបំផុតរបស់អឺរ៉ុប នៅសប្តាហ៍នេះរួចមក។
ទោះបិជាយ៉ាងណាក្តី នៅពេលនេះក្លឹបដែលគេមើលឃើញថា នៅតែចាប់អារម្មណ៍ជាមួយនឹង កុងត្រានិងតម្លៃខ្លួនរបស់ Joao Felix គឺមានតែបិសាចក្រហម Man UTD ប៉ុណ្ណោះទាំងដែលបានដឹងហើយថា កីឡាកររូបេនះនឹងមិនមានតម្លៃទាប
ជាង ១២៥លានផោននោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី