ភ្នំពេញ ៖ លោកស្រី ស៊ុំ សុខា ក្លាយជាសហព័ន្ធកីឡាបាល់ឳបកម្ពុជា អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីសមាជិក ប្រវត្តិបតិ និងក្លិបទំាង ២៨ រូបបានបោះឆ្នោតឲ្យលោកស្រីជាអ្នកដឹកនាំថ្មីនថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកម្មពិធីមហាសន្និបាត បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិ ។
ក្នុងឳកាសមហាសន្និបាត បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករងតំណាង ឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី អនុប្រធាន នាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុករួម និងលោក កាំង សុធា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
សម្រាប់អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ មានសមាជិកប្រតិបត្តិ១១រូបរួមមាន៖លោកស្រី ស៊ុំ សុខា ជាប្រធានថ្មី លោក ខេង សុភាព លោក លន់ សាមឌី លោក ម៉ូណាំង ហ្វីលីព អនុប្រធាន លោក ពេជ្រ រតនា អគ្គលេខាធិការ លោក ចន សាមឺឌី លោក ផាន សុភា លោក អ៊ុក ដារ៉ា អគ្គលេខាធិការរង លោក យ៉ន វ៉ាន់ថា អគ្គហិរញ្ញិក លោក អ៊ុត វុទ្ធី និងលោក ជ្រូ គឹមសៀង សមាជិក។
លោកស្រី ស៊ុំ សុខា ជាប្រធានថ្មី បានមានប្រសាសន៍ថា កីឡាបាល់ឳបជាប្រភេទកីឡា ជាក្រុមយើងត្រូវការវិន័យ និងសាមគ្គីភាពជាធ្នុងមួយ ដ៏រឹងមាំក្នុងក្រុម ទើបធ្វើឲ្យយើង ទទួលជោគជ័យរាល់ការ ប្រកួតនានាទំាងជាតិ និងអន្តរជាតិ ។ សព្វថ្ងៃនេះសហព័ន្ធ នឹងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ និងការប្រកួតកមិ្រតអន្តរជាតិ នានាពេលខាងមុខនេះ៕