កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងជើងចាស់ លោក Choi Sung Kook បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយគូដណ្តឹងដែលមានអាយុ ២៤ ឆ្នាំតែប៉ុណ្ណោះដែលធ្វើឲ្យរូបលោកក្លាយកូនកំលោះវ័យ ៥១ ឆ្នាំ ។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា គូស្នេហ៍មួយគូនេះបានរៀបការជាផ្លូវការក្នុងសាលមង្គលការមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្នកទាំង២បានទាក់ទងគ្នាប្រហែលមួយឆ្នាំមកហើយ ហើយមានគេរាយការណ៍ថា នាង Lim Chang Jung បានច្រៀងបទអបអរសាទរដល់គូស្នេហ៍ក្នុងពិធីនោះ។
ទន្ទឹមនឹងនោះ លោក Choi Sung Kook គឺជាតារាសម្តែងកូរ៉េខាងត្បូងដែលបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាច្រើនដូចជា ‘Love is Beautiful,’ ‘Oh! My God, ‘Love Match’ និងរឿងភាគទូរទស្សន៍ដូចជា ‘Dae Bak Family’ ‘Playful Kiss’ និងរឿងជាច្រើនទៀត៕