វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់ ស្តីពីគោលនយោបាយការពារជាតិ ដែលមានបទប្បញ្ញត្តិដែលដាក់ កម្រិតលើការដកកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង។
ច្បាប់ផ្តល់សិទ្ធិការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលអនុញ្ញាតឱ្យមានមូលនិធិ សម្រាប់ក្រសួងការពារជាតិ បានអនុម័តព្រឹទ្ធសភា កាលពីថ្ងៃអង្គារហើយត្រូវបាន បញ្ជូនទៅឱ្យលោកប្រធានាធិបតី ត្រាំ ដើម្បីចុះហត្ថលេខា និងចូលជាធរមានក្នុងច្បាប់នោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេ បានចុះហត្ថលេខាលើច្បាប់នេះនៅក្នុងពិធីមួយ ដែលធ្វើឡើងនៅឯ Joint Base Andrews ក្នុងរដ្ឋ Maryland មុនពេលចាកចេញទៅរដ្ឋ Florida សម្រាប់ថ្ងៃឈប់ សម្រាកបុណ្យណូអែល ៕
ដោយ ឈូក បូរ៉ា