កីឡា

កម្ពុជាដណ្តើមមេដាយ២៦គ្រឿងនៃជើងឯកពិភពលោកលើកទី៦នៅកម្ពុជាហើយ

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាគិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះដណ្តើមមេដាយ២៦គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។

ចំពោះមេដាយចំនួន២៦គ្រឿងរួមមានមេដាយមាសចំនួន៨គ្រឿង មេដាយប្រាក់ចំនួន៨គ្រឿង និងមេដាយសំរិទ្ធចំនួន១០គ្រឿង។ កម្ពុជារកបានមេដាយមាសបន្ថែមបាន៥គ្រឿងទៀតកាលពីមិ្សលមិញក្នុងការប្រកួតកីឡាគឺ កីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់៥១គ.ក ឈ្នះមេដាយមាស កីឡាការនី ពេជ្រ ជំនោ លើវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គ.ក ឈ្នះមេដាយមាស.
ចំពោះមេដាយមាស៣គ្រឿងទៀតបានពីវិញ្ញាសាសម្តែងបុរស៦នាក់ (លី បូរ៉ាមី, សាន សុជាតិ, ម៉េត សារី, ម៉េត សុភក្រ្តា, ជិន ពិសិដ្ធ, ជ្រិន ប៊ុនឡុង) វិញ្ញាសាក្រុមនារី៦នាក់ (ប៉ាល់ ឆរស្មី, ពៅ សុខា, សឿ ចាន់លក្ខិណា, សុក សុភី, ឃន ចាន់សុភ័ក្រនាថ, សុខ និដានុត) និងវិញ្ញាសាមេគុណបុរសឯកត្តជន ( លី បូរ៉ាមី )សរុបលទ្ធផលត្រឹមថ្ងៃទី២០នេះកម្ពុជាទទួលបានមេដាយមាស ៨គ្រឿង ប្រាក់ ៨គ្រឿង និងសំរឹទ្ធ ១០គ្រឿង ៕ដោយ៖លី ភីលីព

Most Popular

To Top