កីឡា

PSG ត្រៀមកញ្ចប់លុយ ៨០លានផោន សម្រាប់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង​ Son

The El Nacional នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សបារាំង PSG មានបំណងក្នុងការចំណាយលុយ ប្រមាណជា៨០លានផោន ដើម្បីចរចានាំយកកីឡាករ ខ្សែប្រយុទ្ធឆ្នើមរបស់កូរ៉េខាងត្បូង កីឡាករ Heung min Son ឲ្យបាននូវរដូវក្តៅឆ្នាំក្រោយនេះ។

ព័ត៌មាននេះបានធ្វើឡើង បន្ទាប់ពីទទួលបានដំណឹងថា កីឡាករ Son មកដល់ពេលនេះ នៅមិនទាន់បានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មីនៅឡើយ ដែលវានឹងត្រូវផុតកំណត់នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តែ PSG ជឿជាក់ថាកញ្ចប់លុយ ៨០លានផោន នេះគឺសមល្មមសម្រាប់ Spurs ក្នុងការពិចារណាកុងត្រា ដែលនៅសេសសល់។

ប្រធានក្លឹបរបស់ PSG លោក Nasser Al Khelaifi ធ្លាប់បានបញ្ជាក់ហើយថាលោកគឺជាអ្នកគាំទ្រកីឡាករ Son ហើយក៏មានបំណងពិតមែន ចង់បានកីឡាកររូបនេះ មករួមក្លឹបនិងមិនត្រឹមតែប៉ុណ្ណោះ គាត់នឹងមានផែនការ ដើម្បីជួបជាមួយនឹងSon ដោយផ្ទាល់នៅព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក នៅក្នុងប្រទេសកាតាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top