ព័ត៌មានអន្តរជាតិ

ជប៉ុន អាចនឹងធ្វើជាម្ចាស់ផ្ទះ របស់នាវានុយក្លេអ៊ែរ អូស្ត្រាលី

បរទេស៖ ការទទួលនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលីគឺមានសារៈសំខាន់សម្រាប់សន្តិសុខក្នុងតំបន់ ហើយប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវជំនាញ និងសម្ភារៈបរិក្ខាររបស់ខ្លួន, នេះបើតាមឯកអគ្គរដ្ឋទូតរបស់ប្រទេសជប៉ុនប្រចាំនៅ Canberra គឺលោក Shingo Yamagami បានប្រាប់សន្និសីទ ‘Advancing AUKUS’ កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Shingo Yamagami បានហៅអូស្ត្រាលីថា ជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់បំផុតរបស់ជប៉ុន ក្រៅពីសហរដ្ឋអាមេរិក។

ខណៈពេលដែលមិនបានហៅប្រទេសចិនដោយផ្ទាល់ថាជាការគំរាមកំហែង បេសកជនជប៉ុនរូបនេះបាននិយាយថា ទីក្រុងតូក្យូគឺជា “រដ្ឋជួរមុខដែលប្រឈមមុខនឹងកាលៈទេសៈដ៏លំបាកនៅក្នុងសង្កាត់ដ៏គ្រោះថ្នាក់នៃអាស៊ីអាគ្នេយ៍” ដោយពន្យល់ទៅកាន់ទស្សនិកជននៅឯក្លឹបសារព័ត៌មានជាតិនៅទីក្រុង Canberra ថា ហេតុអ្វីបានជា “AUKUS មានសារៈសំខាន់ចំពោះយើង” ។

នៅឆ្នាំ ២០២១ សហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស បានប្រកាសពីការបង្កើតនូវអ្វីដែលគេហៅថា កតិកាសញ្ញាសន្តិសុខ AUKUS ដែលនឹកគិតថាផ្តល់ឱ្យទីក្រុង Canberra នូវនាវាមុជទឹកដែលបំពាក់ដោយអាវុធ និងនុយក្លេអ៊ែរ ដូច្នេះវានឹងបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនយ៉ាងខ្លាំង៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top