ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសំងាត់អាមេរិក និងរុស្សី ជួបគ្នាយ៉ាងលាក់កំបាំង ក្នុងទីក្រុងអង់ការ៉ា

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតនាំមុខមួយរបស់រុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាភ្នាក់ងារសំងាត់របស់អាមេរិក និងរុស្សី បានជួបពិភាក្សាគ្នា ដោយមានការរៀបចំ ពីសំណាក់ប្រទេសតួគីផង នៅក្នុងទីក្រុងអង់ការ៉ា។

កាសែត The Kommersant ជាសារព័ត៌មានឯកជនដ៏ធំរបស់រុស្សី និងក៏ជាប្រភពព័ត៌មានមួយដ៏សំខាន់ នៅក្នុងប្រទេសរុស្សីផងនោះ បានរាយការណ៍បែបនេះ តាមរយៈការទទួលបានព័ត៌មាន ពីប្រភពដែលសុំមិនបញ្ចេញឈ្មោះ អំពីកិច្ចពិភាក្សាដ៏សំងាត់មួយនេះ។

ទោះបីជាយ់ាងណាក្តីសារព័ត៌មាននេះបានបង្ហើបថាខាងភាគីរុស្សីលោក Sergey Naryshkin ប្រធានផ្នែកភ្នាក់ងារសំងាត់បរតេសរបស់រុស្សីឬ SVR គឺជាអ្នកតំណាងនៃជំនួបគ្នានេះ។

កាន់តែច្បាស់នៅក្រោយដំណឹងនេះ​ បានចេញផ្សាយលោកអ្នកនាំពាក្យ របស់វិមានក្រមឡាំង Dmitry Peskov បានចេញមកអះអាងថា ពិតជាមានជំនួបនេះ នៅតួគីមែនហើយ ក្នុងនោះសហរដ្ឋអាមេរិក គឺជាអ្នកផ្តួចផ្តើមគំនិត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top