កីឡា

ក្រសួងសាធារណការ និងដឹកជញ្ជូនឈ្នះមេដាយច្រើនជាងគេការប្រកួតជើងឯកថ្នាក់ជាតិ “ពានរង្វាន់តេជោសែន” ឆ្នាំនេះនៅខេត្តកំពង់ចាមថ្ងៃបើកឆាក

ភ្នំពេញ៖​ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយចំនួន១០គ្រឿងក្នុងនោះមេដាយមាស៦គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ខណៈក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្តើមមេដាយចំនួន៧គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន៤គ្រឿង រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

ចំណែកក្លិបហែលទឹកប៉ារ៉ា អូឡាំពិកដណ្តើមមេដាយចំនួន៣គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម ដណ្តើមមេដាយចំនួន៣គ្រឿង គឺមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ”ពានរង្វាន់តេជោសែន”  លើកទី៥ ឆ្នាំ២០១៩នេះ នៅថ្ងៃទី២០ធ្នូខាងមុខនេះ  មានពីរប្រភេទវិញ្ញាសាកីឡា គឺប្រភេទវិញ្ញាសាកីឡាហែលទឹកកម្រិតអាយុ (ហែលទឹកធម្មតា) អ្នកដែលអាចចូលរួមបាន ១ផ្នែកបុរស កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ ២ផ្នែកនារី កីឡាការិនីត្រូវមានអាយុចាប់ពី១០ឆ្នាំឡើងទៅ និង៣ផ្នែកជនពិការ កីឡាករត្រូវគិតចាប់ពីS3 – s10 ។

ដោយ៖លី ភីលីព

Most Popular

To Top