កីឡាករ Eden Hazard បានសារភាពថា ពិតជាបានធ្លាក់កម្រិត នៃការប្រកួតពិតមែន គិតចាប់តាំងតែពីការបង្ហាញខ្លួនលេងនៅពានរង្វាន់ពិភពលោក កាលពីលើកមុន ប៉ុន្តែជឿជាក់ថា នឹងអាចនៅតែមានបច្ចេកទេសខ្លាំង ក្នុងការប្រកួត នាពេលខាងមុខដដែល។
រំលឹកដែរថា កាលពីឆ្នាំ២០១៩ គាត់បានសម្រេចចិត្ត ផ្ទេរទៅចូលរួមជាមួយនឹង Real Madrid បន្ទាប់ពីបាន ចំណាយពេលប៉ុន្មានរដូវកាល ជាមួយនឹងក្លឹបតោខៀវ Chelsea តែទោះបីជាយ៉ាងណាក្តី Hazard មិនអាចបង្ហាញសមត្ថភាព បានខ្លាំងដូចការរំពឹងទុកឡើយ ហើយបានបន្តរងរបួស ជាប់រហូតមកនិងអាចរកបាន តែ៧គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនត្រឹមតែ៧២ដងឲ្យក្លឹប។
ថ្លែងទៅកាន់ L’Equipe កីឡាករ Hazard បាននិយាយថា៖និយាយដោយស្មោះត្រង់ កម្រិងដែលខ្ញុំធ្លាប់លេង កាលពីឆ្នាំ២០១៨ គឺមិនមានទៀតឡើយ ដោយសារខ្ញុំបានទទួលរងផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្តមិនតិចនោះទេ។ ខ្ញុំមិនមានភាពខ្មាស់អៀនឡើយ ដើម្បីនិយាយពាក្យនេះ តាមត្រង់ប៉ុន្តែនៅពេលនេះ ខ្ញុំនៅតែអាចបង្កើតភាពអស្ចារ្យបាន ហើយខ្ញុំជឿថាអាចធ្វើបាន៕ ប្រែសម្រួល៖ស៊ុនលី