កីឡា

Pochettino៖ កីឡាករ Mbappe គួរតែចាកចេញ ពី PSG

The Goal នៅថ្ងៃនេះចេញផ្សាយថា គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino បានធ្វើការលើកឡើង ជាមតិយោបល់ យល់ឃើញរបស់ខ្លួន អំពីកីឡាករ Kylian Mbappe ថាគួរតែធ្វើការចាកចេញ ពីក្លឹប PSG ប្រសិនបើចង់លើកពានរង្វាន់ Ballon d’Or នាពេលអនាគត។

គ្រូបង្វឹករូបនេះធ្លាប់បានធ្វើការ ជាមួយនឹងកីឡាករ Mbappe មួយរយៈដែរ កាលពីគ្រានៅក្លឹប PSG ជាមួយគ្នាដែលធ្វើឲ្យគាត់អាចបានដឹង ពីសមត្ថភាព និងអត្តចរិតរបស់កីឡាករបារាំងរូបនេះ។ Mbappe បានបង្ហាញទំរង់លេង យ៉ាងអស្ចារ្យចាប់តាំងតែពីបាលចូលរួម ជាមួយនឹង​ PSG កាលពីឆ្នាំ២០១៧ ដោយអាចរកបាន គ្រាប់បាល់ដល់ទៅ១៩០គ្រាប់ មកហើយ។

ថ្លែងទៅកាន់កាសែត El Pais លោក Pochettino បាននិយាយថា៖ គាត់កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅមុខមួយដ៏វែងឆ្ងាយនៅពេលនេះ។ ពួកយើងនឹងអាចឃើញ កំណត់ត្រាផ្សេងៗទៀតរបស់គាត់ ប៉ុន្តែកីឡាករចាំបាច់ ត្រូវតែធ្វើការផ្លាស់ប្តូរមជ្ឈដ្ឋាននិងចាកចេញពីកន្លែង ដែលមិនសូវមានការប្រកួតប្រជែង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top