កីឡា

គួរឲ្យសោកស្តាយ Benzema មិនអាចប្រកួតឲ្យបារាំង នៅពានពិភពលោកឡើយ

ជាដំណឹងមួយគួរឲ្យសោកស្តាយ នៅពេលដែលកីឡាករពានរង្វាន់ Ballon d’Or និងជម្រើសជាតិបារាំង Karim Benzema នឹងត្រូវដកខ្លួន ចេញពីការប្រកួតប្រជែង ពានរង្វាន់ពិភពលោក ដោយសាររបួសជើងខាងឆ្វេង កាលពីពេលហ្វឹកហាត់ ថ្ងៃសៅរ៍ម្សិលមិញនេះ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ នឹងត្រូវគេរំពឹងទុកថា អាចចូលរួមការប្រកួតដំបូង ប៉ះនឹងក្រុមជម្រើសជាតិអូទ្រីស នាថ្ងៃអង្គារប៉ុន្តែពេលនេះ បែរជាទទួលរងរបួស ដែលមិនអាចត្រឡប់ចូលប្រកួតទៅវិញ និងបានធ្វើឲ្យក្រុមទាំងមូលព្រមទាំងអ្នកគាំទ្រ បាននាំគ្នាចូលរួមសោកស្តាយយ៉ាងខ្លាំង។

សេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយសហព័ន្ធបាល់ទាត់បារាំងបានបញ្ជាក់ថា របួសរបស់កីឡាករនៅជើងឆ្វេង មិនអាចធ្វើឲ្យBenzema ចូលរួមប្រកួតឡើយ នៅគ្រប់ការប្រកួតទាំងអស់ ពោលគឺក្រោយពេលដែល បានពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យរួចមក។

Benzema បាននិយាយបែបនេះថា៖ ក្នុងជីវិតរបស់ខ្ញុំមិនដែលស្គាល់ ពាក្យចុះចាញ់ឡើយ ប៉ុន្តែយប់នេះដើម្បីក្រុម ខ្ញុំត្រូវតែដើរចេញទុកកន្លែង ឲ្យអ្នកផ្សេងដែលអាចជួយដល់ក្រុមបានហើយ សូមអរគុណដល់អ្នកគ្រប់គ្នាចំពោះសារជូនពរទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top