ប្រកួតនៅពូល B យប់មិញនេះអង់គ្លេស ដែលមានពិន្ទុនៅកំពូលតារាង បានយកឈ្នះវេលងាយ ក្នុងលទ្ធផល៣ទល់នឹង០ បន្តឈរនៅកំពូលតារាង និងជាស្វ័យប្រវត្តិឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក។
អង់គ្លេសស៊ុតបានដល់ទៅ១៨ដង និងចំគោលដៅបាន៧ដង ខណៈដែលគ្រាប់បាល់ដំបូង កើតឡើងនៅតង់ទី២នាទីទី៥០ ដោយកីឡាករ Marcus Rashford ដោយមិនបាន១នាទីផង កីឡាករ Phil Foden អាចរកបន្ថែមមួយគ្រាប់ទៀត និងចុងក្រោយដោយ Rashford ដដែលនៅនាទីទី៦៨។
ដោយឡែកក្រុមអាមេរិក ដែលនឹងត្រូវជាប់ទៅលេងវគ្គបន្ទាប់ ដែលដោយមាន៥ពិន្ទុ ខណៈដែលអ៊ីរ៉ង់មាន៣ពិន្ទុ និងវេលមានតែ១ពិន្ទុនោះ គឺត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះវិញ៕ ប្រែសម្រួល៖ស៊ុនលី