នៅពូល B យប់មិញនេះអាមេរិក អាចយកឈ្នះអ៊ីរ៉ង់ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល១ទល់នឹង០ ដើម្បីអាចឡើងទៅវគ្គបន្ទាប់១៦ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក ដែលធ្វើឡើងនៅក្នុងប្រទេសកាតា ខណៈដែលអង់គ្លេស បានឡើងស្វ័យប្រវត្តិមុន ហើយវេលត្រូវធ្វើដំណើរទៅផ្ទះវិញ។
អាមេរិកយប់មិញនេះអាចគ្រប់គ្រងបាល់ បានពាក់កណ្តាលម្នាក់ ជាមួយនឹងអ៊ីរ៉ង់៥១ភាគរយ ទល់នឹង៤៩ភាគរយ ខណៈដែលអាមេរិកមានឱកាសស៊ុតបាន១២ដង និងចំគោលដៅតែ៥ ហើយគ្រាប់បាល់តែមួយគត់ បានធ្វើឡើងដោយកីឡាករ Pulisic នៅនាទីទី៣៨ និងក្លាយទៅជាគ្រាប់បាល់ជ័យជំនះតែម្តង។
នេះមានន័យថាអង់គ្លេសចាប់ដៃគ្នា ជាមួយនឹងអាមេរិកទៅវគ្គបន្ទាប់ ខណៈដែលអ៊ីរ៉ង់ និងវេល ត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញ៕ ប្រែសម្រួល៖ស៊ុនលី