តូក្យូ៖ មន្រ្តីម្នាក់បាននិយាយថា ប្រទេសជប៉ុននឹងរឹតបន្តឹងបទបញ្ញត្តិ ដើម្បីការពារក្រុមហ៊ុនយក្សបច្ចេកវិទ្យារួមមាន Facebook Inc និង Google ពីការរំលោភអំណាចទីផ្សាររបស់ពួកគេ និងទទួលបានផលប្រយោជន៍ អយុត្តិធម៌ លើអាជីវកម្មខ្នាតតូចយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ពួកគេបាននិយាយថា ច្បាប់ថ្មីនេះនឹងតម្រូវឲ្យក្រុមហ៊ុនយក្សបច្ចេកវិទ្យា រួមទាំងក្រុមហ៊ុន Google LLC, Apple Inc, Facebook Inc និង Amazon.com Inc បង្ហាញពីលក្ខខណ្ឌនៃកិច្ចសន្យាជាមួយអតិថិជន និងរាយការណ៍ទៅរដ្ឋាភិបាល អំពីប្រតិបត្តិការរបស់ពួកគេ។ ការផ្លាស់ប្តូររបស់ប្រទេសជប៉ុន បានដើរតាមនិន្នាការពិភពលោក ពីសហរដ្ឋអាមេរិកទៅអឺរ៉ុប និងអូស្ត្រាលីនៃការរឹតបន្តឹងបទបញ្ញត្តិនៅលើវេទិកា អ៊ីនធើណេត ដែលមានអ្នកបង្កើតគោលនយោបាយពុះពារដោះស្រាយកង្វល់នានា ចាប់ពីបញ្ហាប្រឆាំងការជឿទុកចិត្តរហូតដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការស្អប់ខ្ពើម។
Google និង Facebook បានប្រឆាំងនឹងបទបញ្ញត្តិតឹងរ៉ឹងជាងនេះ ខណៈម្ចាស់ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណរួមទាំងសារព័ត៌មាន News Corp, របស់លោកRupert Murdochបានគាំទ្រការធ្វើកំណែទម្រង់។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura បានប្រាប់អ្នកយកព័ត៌មានថា“ យើងចង់ដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីចូលជាធរមាន ដែលនឹងធ្វើឲ្យប្រតិបត្តិការជំនួញក្លាយជាតម្លាភាព ដោយមិនដាក់បន្ទុកច្រើនពេក ឬរារាំងការបង្កើតថ្មី។
ច្បាប់ថ្មីនេះបង្កើតជាក្របខណ្ឌ សម្រាប់អ្នកធ្វើវេទិកា ដើម្បីធ្វើកិច្ចប្រឹងប្រែងស្វយ័ត ដើម្បីរក្សាតម្លាភាពនិងយុត្តិធម៌។ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន ដើម្បីអនុញ្ញាតឱ្យបុគ្គលស្នើសុំក្រុមហ៊ុន ឌីជីថលផ្អាកការប្រើប្រាស់ទិន្នន័យរបស់ខ្លួន។ បច្ចុប្បន្នច្បាប់ធ្វើបទប្បញ្ញត្តិលើការគ្រប់គ្រងទិន្នន័យ ដែលប្រមូលបានដោយមធ្យោបាយខុសច្បាប់។
ទាក់ទងទៅនឹងច្បាប់ប្រឆាំង នឹងភាពផ្តាច់មុខគណៈកម្មការពាណិជ្ជកម្ម យុត្តិធម៌នឹងពិនិត្យឡើងវិញនូវគោលការណ៍ណែនាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារឌីជីថល ដោយវាយតម្លៃតម្លៃទិន្នន័យនៅពេលពិនិត្យមើលការចងសម្ព័ន្ធភាពរវាងសាជីវកម្ម៕ដោយ៖លី ភីលីព