ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ រៀបចំការប្រកួតកីឡា SEA GAMES 2023 បានមានប្រសាសន៍ ក្រោយពីបញ្ចប់កិច្ចប្រជុំ ជាមួយគណៈកម្មការជំនាញថា ការប្រជុំលើកនេះយើងផ្តោត ២ ចំណុចសំខាន់ គឺកិច្ចការរដ្ឋបាល វិន័យរដ្ឋបាល និងការគ្រប់គ្រង ធនធានមនុស្ស ព្រមទាំងការងារ ដូច្នេះក្រុមអ្នកជំនាញនីមួយៗ មានតួនាទីផលិតមន្រ្តី របស់គាត់ ប្រសិនខ្វះខាត នឹងធ្វើការសុំបន្ថែមទៀត ។
លោកអគ្គបានបន្តថា ការងារទំាងនេះយើង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដោយគណៈកម្មការទំាងអស់ ចាប់ផ្តើមប្រមូលផ្តុំគ្នា ធ្វើការនៅក្នុងមជ្ឈមណ្ឌលប្រតិបតិ្តការបញ្ជាការរួម ។ ចំណែកចំណុច ទី២ យើងត្រូវពិនិត្យឡើងវិញ នូវអ្វីដែលធ្វើ និងអ្វី ដែលមិនទាន់បានធ្វើ ចំពោះអ្វីដែលធ្វើហើយ យើងត្រូវជំរុញធ្វើថែមទៀត ។
លោកបានបន្ថែមទៀតថា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡា SEA GAMES 2023 គឺជាការរាប់ថយក្រោយ ១០០ ថ្ងៃ គឺជាការសល់១០០ថ្ងៃ ដល់ថ្ងៃបើកព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជធ្វើជាម្ចាស់ផ្ទះ ។ សម្រាប់រយៈពេល១០០ថ្ងៃនេះ យើងនឹងបង្ហាញសក្តានុពលការ ត្រៀម លក្ខណៈគ្រប់ជ្រុងជ្រោយ រួចរាល់អស់ហើយសម្រាប់ ទទួលស្វាគមន៍ភ្ញៀវ១០ ប្រទេសចូលរួម ៕