កីឡា

វិរៈបុរសក្លឹបម្នាក់នេះនិយាយថា Arteta ត្រូវតែទិញកីឡាករថ្មី យ៉ាងហោចណាស់១០នាក់

គ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំArsenalលោកMikel Artetaចាំបាច់ត្រូវតែចុះហត្ថលេខាទិញកីឡាករថ្មីយ៉ាងហោចណាស់១០នាក់ទៀតដើម្បីស្តារទំរង់លេងរបស់ក្លឹបឡើងវិញនេះគឺជាការលើកឡើងមួយរបស់វិរៈក្លឹបលោកKeven Campbellក្រោយការប្រកាសតំណែងគ្រូបង្វឹកក្លឹបជាផ្លូវការភ្លាម។

គ្រូបង្វឹកថ្មីលោកArtetaសញ្ជាតិអេស្បាញរូបនេះបានចំណាយពេលអស់រយៈពេល៣រដូវកាលមកហើយក្រោមការដឹកនាំរបស់លោកPep Guardiolaជាមួយនឹងក្លឹបមេឃខៀវMan Cityហើយវាគឺជាអ្វីដែលលោកCampbellសង្ឃឹមដែរថាលោកនឹងអាចទាញយកទំរង់លេងល្អៗមួយចំនួនពីGuardiolaមកឲ្យArsenal។

លោកCampbellបានបន្តទៀតថាការលើកឡើងបែបនេះមិនមែនមានន័យថាលោកចង់ឲ្យArtetaលក់កីឡាករសំខាន់ៗដូចជាAubameyangនិងLacazetteចេញពីក្លឹបឡើយប៉ុន្តែបញ្ជាក់ថាគឺត្រូវតែទិញបន្ថែម៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top