កីឡា

ម្ចាស់មេដាយប្រាក់ និងសំរិទ្ធនៃជើងឯកអាស៊ីកីឡាកាយសម័្ពអាអេរ៉ូប៊ិក លើកទី៧ ទទួលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម័្ពន្ធកម្ពុជានាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ “” Aerobic Gymnastics Asian Championship 2022 ” បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនជយលាភីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីកីឡាកាយសម័្ពអាអេរ៉ូប៊ិកលើកទី៧ នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ។


លោក ណយ ផាណាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ ” Aerobic Gymnastics Asian Championship 2022” នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ចូនប្រតិភូកីឡាកាយសម្ព័ន្ធ ១៨នាក់រួមមាន ប្រធានប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ និងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ។ ការប្រកួតនេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចេញប្រកាសទទួលស្គាល់ផ្ដល់ប្រាក់រង្វាន់ជ័យលាភីក្នុងព្រឹត្តិការណ៍ផងដែរ។


លោក ណយ ផាណា បានបន្តថា កម្ពុជាទទួលបានឈ្នះមេដាយ៣គ្រឿង គឺមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង។ សម្រាប់វិញ្ញាសាជាគូឈ្នះមេដាយប្រាក់១គ្រឿង គឺកីឡាករ ស៊្រាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ចំណែកវិញ្ញាសាទ្រីយ៉ូជាក្រុមឈ្នះមេដាយសំរឹទ្ធ១គ្រឿងរួមមានកីឡាករ ស៊្រាន វួចទ្រីកីឡាការិនី ឈួន ស្រីនាត និងកីឡាការិន ច្រឹង ចាន់ត្រា និងវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុមឈ្នះមេដាយប្រាក់១គ្រឿងរួមមាន កីឡាការិនី ឌឹម អ៊នធីតា កីឡាការិនី សួស ស្រីពៅ កីឡាការិនី ឈួន សុវណ្ណបញ្ញា កីឡាការិនី ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង។


លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ចំពោះកីឡាករ-កីឡាការិនីកម្ពុជារបស់សម្តេចតេជោនូវប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមអត្តពលិកទទួលបានមេដាយនៃការប្រកួតកម្រិតអន្តរជាតិនានា ដូចនៅពេលនេះកីឡាករ-កីឡាការិនីកាយសម្ព័ន្ធដែលដណ្តើមមេដាយ២គ្រឿង និងសំរិទ្ធនៃការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ ” Aerobic Gymnastics Asian Championship 2022” ។ អ្វីដែលសំខាន់ចំពោះកីឡាករ-កីឡាការិនីកាយសម្ព័ន្ធគឺការប្រកួត SEA GAMES 2023 ក្នុងប្រវត្តិសាស្រ្តរបស់យើងទំាំងអស់ ដូច្នេះត្រូវខិតខំប្រឹងប្រែងហ្វឺកហាត់ឲ្យខ្លាំងក្លាក្នុងការដណ្តើមមេដាយជូនជាតិ៕

Most Popular

To Top