កីឡា

វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស កីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១ ឆ្នាំ២០២២ បញ្ចប់ដោយដោយជោគជ័យ

ភ្នំពេញ ៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្រៃ្ទយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា និងលោក ឯម ម៉ាអូរីន អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បានអញ្ជើញពិធីបិទ វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេសកីឡា ទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១ ឆ្នាំ២០២២ ដែលមាន រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទ១០ ខែវិច្ឆិកា ២០២២ នៅសាលប្រជុំធំ ក្នុងអគារទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ និងថវិកាសហព័ន្ធ ។

លោក ស្រ៊ុន លាង មន្ត្រីសម្របសម្រួលវគ្គបាននិយាយថា ផែនការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលតម្រូវការចាំបាច់ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ុងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកនាគអាស៊ី នឹងរៀបចំវគ្គបណ្តុះបណ្តាលគណៈកម្មការ បច្ចេកទេសកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា រាជធានីភ្នំពេញ ។

លោបានបន្តថា សហព័ន្ធបានអញ្ជើញ លោក Dick Lim ប្រតិភូបច្ចេកទេសរបស់សហព័ន្ធកីឡាទូកនាគអាស៊ី Technical Delegation of Asian Dragon Boat Federation មកបង្រៀនផ្ទាល់ ដើម្បីបង្កើននូវសមត្ថភាព និងផ្តល់បទពិសោធន៍ ដល់ គណៈកម្មការបច្ចេកទេស ទូកនាគ សម្រាប់ត្រៀមរៀបចំ ព្រឹត្តិការណ៍ ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានដំណើរការទៅដោយរលូន និងទទួលជោគជ័យក្នុង ព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រនេះ ។
លោកបានបន្តថា សម្រាប់លទ្ធផលការសិក្សា សិក្ខាកាមចំនួននិទ្ទេសល្អ ៥០ ភាគរយ និទ្ទេសល្អបង្អួរ ២៥ ភាគរយ និងនិទ្ទេសមធ្យម ២៥ ភាគរយ។

Most Popular

To Top