The Sunsports នៅថ្ងៃអាទិត្យទី២២ ខែធ្នូ នេះបានសរសេរថាក្រៅតែ ពីក្លឹបហង្សក្រហមLiverpool បានលើកទង់សចាកចេញពីការ ប្រជែងយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងSancho ហើយនោះចុងក្រោយនេះគេបាន ដឹងថាមានតែ Chelseaទេដែលបានបញ្ជាក់ជំហថា នឹងហ៊ានចាយលុយដល់ ទៅ១២០លានផោនដើម្បីចចារគ្នាជាមួយនឹង Dortmund ។
ប្រភពដដែលបាន សរសេរទៀតថាក្នុងនោះ ផងដែរក្លឹបបិសាចក្រហម Man United ដែលធ្លាប់បានធ្វើការព្យាយាម ចចារនាំយកកីឡាកររូបនេះ ជាច្រើនដងមកហើយចុងក្រោយនេះក៏នៅតែ បន្តការងាររបស់ខ្លួនដដែលប៉ុន្តែជឿជាក់ថា Chelsea ដែលទើបរួចចេញពីទណ្ឌកម្មនោះ នឹងមានកញ្ចប់លុយដ៏ធំដើម្បីផ្តល់ គ្រប់លក្ខណ្ឌដែលក្លឹបនិងSancho ចង់បានជា មិនខាន។
Sancho នៅតែបន្តទំរង់លេងដ៏ល្អក្នុងនាមជាកីឡាករវ័យក្មេងមានតម្លៃខ្លួនខ្ពស់បំផុតនៅអ៊ឺរ៉ុបដោយក្នុងនោះរូបគេបានរកបាន១២គ្រាប់ និងជួយឲ្យមិត្តរួមក្លឹបរកគ្រាប់បាល់បាន១៤ដងមកហើយ ដែររដូវកាលនេះនិងត្រូវ បានជាប់ឈ្មោះ ជាកីឡាករល្អបំផុតរបស់លីកអាល្លឺម៉ង់ កាលពីរដូវកាលមុន ផងដែរ៕
ប្រែសម្រួល:ស៊ុនលី