កីឡា

លោកឧកញ៉ា ឌី ជោត ៖​ ការប្រកួតនេះធ្វើឡើង ក្នុងគោលបំណងឲ្យកីឡាករកម្ពុជា ទទួលស្គាល់ជា លក្ខណៈពិភពលោក របស់សហព័ន្ធកីឡាអន្តរជាតិ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតអុកអន្តរជាតិ ពាន់រង្វាន់ លី ហ៊ួត លើកទី១ ឆ្នាំ២០២២ “1st LY HOUT FIDE RATED CHESS INVITATIONAL 2022” នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ដែលរៀបចំដោយសហព័ន្ធកីឡាកម្ពុជា ក្រោមការជួយផ្នែកបច្ចេកទេស ពីសហព័ន្ធកីឡាអុកហុងកុង មានការចូលរួមក្រុមកីឡាករ-កីឡាការិនីអុកកម្ពុជា ថៃ និងម៉ាឡេស៊ី ។

ក្នុងឱកាសបិទការប្រកួតខាងលើកនេះ ដោយមានការអញ្ជើញពីសំណាក់ លោកឧកញ៉ា លី ហ៊ួត ប្រធាន សហព័ន្ធកីឡាអុកកម្ពុជា លោកឧកញ៉ា ឌី ជោត អគ្គលេខាធិការ សហព័ន្ធកីឡាអុកកម្ពុជា លោក KK chan ប្រធានសហព័ន្ធកីឡាអុកហុងកុង និងកីឡាករ-កីឡាការិនីអុកកម្ពុជា ថៃ និងម៉ាឡេស៊ី ដែលធ្វើឡើងនៅអគារ លី ហ៊ួត ខុនដូ ។

លោកឧកញ៉ា ឌី ជោត អគ្គលេខាធិការ សហព័ន្ធកីឡាអុកកម្ពុជា និងអ្នកសម្រលសម្រួលការប្រគួត អុកអន្តរជាតិពាន់រង្វាន់ លី ហ៊ួត លើកទី១នៅកម្ពុជា ឆ្នាំ២០២២ “1st LY HOUT FIDE RATED CHESS INVITATIONAL 2022” បានមានប្រសាសន៍ ថា ការប្រកួតនេះ ធ្វើឡើង ក្នុងគោលបំណង ឲ្យកីឡាករកម្ពុជា ទទួលស្គាល់ជាលក្ខណៈពិភពលោក របស់សហព័ន្ធកីឡាអន្តរជាតិ “FIDE” ។ នេះជាលើកទី១ ដែលសហព័ន្ធកីឡាអុកកម្ពុជា បានការប្រកួតជាលក្ខណៈស្តង់ដាអន្តរជាតិ ដើម្បីដាក់បញ្ចូលកីឡាករកម្ពុជា ចូលទៅក្នុងបញ្ជីកីឡាករ អុកអន្តរជាតិ ពិភពលោកជាផ្លូវការ FIDE RATED (ហ្វីដេ រ៉េតធីត)។ FIDE RATED គឺជាប្រព័ន្ធដាក់ពិន្ទុជូនកីឡារ-កីឡាករីនី ហើយត្រូវបានទទួលស្គាល់ជុំវិញពិភពលោកចំពោះប្រភេទកីឡាអុកអន្តរជាតិ ។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតនេះធ្វើឡើងរយពេល២ថ្ងៃ គឺថ្ងៃ១០-១១ ខែធ្នូ ឆ្នាំ២០២២ ដែលប្រកួតក្នុងទម្រង់វិលជុំចំនួន ៧ជុំ មានកីឡាករ-កីឡាការិនីសរុបចំនួន ២៦នាក់ រួមមានកីឡាករកម្ពុជាចំនួន ១១រូប ម៉ាឡេស៊ីចំនួន១០រូប និងកីឡាករថៃចំនួន ៥រូប ។ ប៉ុន្តែលទ្ធផលដែលលោកប្រធាន និងរូបខ្ញុំ ក៏ដូចជាសមាជិកសហព័ន្ធមានការភ្ញាក់ផ្អើលនោះ គឺកម្ពុជាយើងទទួលបានកីឡាករ ចំនួន៦រូប ទទួលបាន FIDE RATED ព្រមទាំទទួលបានចំណាត់ ថ្នាក់លេខ២ ក្នុងចំណោមកីឡាករបរទេសដែលមាន FIDE RATED នេះគឺជាលទ្ធផលដែលយើងខ្ញុំមានរីករាយបំផុត សម្រាប់សហព័ន្ធ ក៏ដូចជាប្រទេសជាតិ យើង ព្រោះកម្ពុជាយើងមានកីឡាករ ដែលអាចតំណាងអោយប្រទេសជាតិយើង ចូលរួមប្រគួតជាមួយកីឡាករជាង ១៩០ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក លើប្រភេទកីឡាអុកអន្តរជាតិនេះ ។

សូមជម្រាបដែរថា ដើម្បីទទួលបាន FIDE RATED (ហ្វីដេ រ៉េតធីត) កីឡាករកម្ពុជាយើងត្រូវប្រគួត យ៉ាងហោចណាស់ស្មើ១ប្រគួតជាមួយកីឡាករ បរទេសមួយក្តាចំណោម៥ក្តា ក្នុងការប្រគួត៧ជុំនេះ។ក្រោយការប្រគួតយ៉ាងស្វិតស្វាញ ជាលទ្ធផលមានដូចខាងក្រោម ៖
ចំណាត់ផ្នាក់លេខ១ បានទៅលើកីឡាករម៉ាឡេ FADZIL MUHD IDRAKI ទទួលបានថវិកា ចំនួន ១០០០ ដុល្លា ។ ចំណាត់ផ្នាក់លេខ២ បានទៅលើកីឡាករកម្ពុជា ហាក់ ឡាំបៀរ HAK LAMBEAR ទទួលបាន ថវិកា ចំនួន ៧០០ ដុល្លា។ ចំណាត់ផ្នាក់លេខ៣ បានទៅលើកីឡាករម៉ាឡេស៊ី IBNU IWAN SCHANI ទទួលបាន ថវិកា ចំនួន ៣០០ ដុល្លា៕

Most Popular

To Top