កីឡា

បង្ហាញខ្លួនបានខ្លាំង នៅកាតាកីឡាករ Gakpo នឹងមានឱកាសទៅលេងក្លឹបធំៗ ក្នុងខែមករានេះ

ប្រធានផ្នែកកីឡារបស់ក្លឹប PSV លោក Marcel Brands នៅថ្ងៃនេះបានសារភាពថា កីឡាករ Cody Gakpo នឹងអាចត្រូវបានក្លឹបលក់ចេញជាមិនខាន នៅក្នុងខែមករាខាងមុខនេះ ប៉ុន្តែជាមួយនឹងប្រាក់តម្លៃខ្លួន បំបែកកំណត់ត្រារបស់ក្លឹបប៉ុណ្ណោះ។

កីឡាករវ័យ២៣ឆ្នាំរូបនេះជាកីឡាករលេងនៅស្លាបស្តាំ ទាំងជាមួយនឹងក្លឹប និងក្រុមជម្រើសជាតិហូឡង់ ហើយជាលទ្ធផលនៅកាតា គាត់បានទាក់ចិត្តក្លឹបធំៗជាច្រើននៅអឺរ៉ុប ដែលធ្វើឲ្យ PSV ជឿជាក់ថាគាត់នឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបនៅខែមករាខាងមុខនេះ។

លោក Brands និយាយថា៖ អ្នកត្រូវតែធ្វើជាអ្នកប្រាកដប្រជា និងមិនអាចលាក់បាំងការពិតបានឡើយ ពីព្រោះថានៅពេលនេះ Gakpo កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបពី១០ទៅ១២ឯណោះ និងសុទ្ធតែជាក្លឹបនៅអឺរ៉ុប និងអាចផ្តល់អ្វីដែលគាត់ចង់បានទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top