កីឡា

Beckham ទាក់ទងអតីតមិត្តរួមជាតិ Joe Hart ដែលកំពុងស្ថិតនៅក្នុង ជម្រើសទី៣ របស់ Burnley

The Sunsports ចេញផ្សាយនៅ ថ្ងៃអាទិត្យទី២២ ខែធ្នូនេះបានសរសេរថា អ្នកចាំទីសញ្ជាតិ អង់គ្លេសJoe Hartកំពុងត្រូវបាន ក្លឹបថ្មីរបស់លោក David Beckham ផ្តល់សំណើរដើម្បីផ្លាស់ទៅលេង នៅលីកកំពូលអាមេរិក ក្នុងពេលខាងមុខនេះ។

ការចចារគ្នាត្រូវបានធ្វើឡើងផ្ទាល់ ដោយមិត្តរួមក្រុម ជម្រើសជាតិ ទាំងពីរ គឺJoe Hart និង David Beckham ដើម្បីស្វែងរក ផ្លូវផ្ទេរចេញពី អង់គ្លេស ទៅក្លឹបថ្មីរបស់អាមេរិក Inter Miami។ បច្ចុប្បន្ន Hart ស្ថិតនៅក្នុង បញ្ជីអទិភាព អ្នកចាំទីទី៣ របស់ក្លឹបBurnleyក្រោយការចាកចេញ ពី Man City កាលពីឆ្នាំ២០១៥។

ការចាកចេញពីក្លឹប Man City ទាំងមិនសប្បាយ ចិត្តកីឡាករអ្នកចាំទីវ័យ ៣២ឆ្នាំរូបនេះ បានបន្តបង្ខំចិត្តលេង ក្នុងលក្ខណ្ឌខ្ចីជើងជាមួយ នឹងក្លឹបនៅអ៊ីតាលី Torinto និងបន្ទាប់មកទៅ West Ham មុនការសម្រេចចិត្ត ចុះកុងត្រា ជាមួយនឹង Burnley និងបានបង្ហាញខ្លួន តែ១៩ប្រកួតប៉ុណ្ណោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top