កីឡា

Mbappe សុខចិត្តកាត់បន្ថយប្រាក់កម្រៃ ដើម្បីចាកចេញពី PSG

The Sport នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធបារាំង Kylian Mbappe នៅក្រោយបរាជ័យចាញ់ក្រុមអាហ្សង់ទីនហើយនោះ កំពុងមានការអាក់អន់ចិត្តយ៉ាងខ្លាំងណាស់ និងមិនមានអារម្មណ៍ ក្នុងការបន្តលេងឲ្យក្លឹប PSG ទៀតនោះទេ ពីព្រោះថា បំណងប្រាថ្នាធំរបស់គាត់ គឺលើកពានរង្វាន់ធំៗឲ្យបានច្រើន និងជាពិសេស Ballon d’Or ។

PSG មិនមែនជាទីកន្លែង និងក្លឹបដែលមានប្រវត្តិកីឡាករ លើកពានបែបនោះទេ ដែលមានទាំង Champions Leauge ផងនិង Ballon d’Or ផង ដូចនេះគេជឿជាក់ថាកីឡាករនឹងសុខចិត្ត កាត់បន្ថយប្រាក់កម្រៃ ដើម្បីធ្វើការផ្លាស់ប្តូរក្លឹប ឲ្យបាននៅត្រឹមចុងរដូវកាលនេះ ទាំងដែលកុងត្រានៅសេសសល់ រយៈពេលវែងទៀតក្តី។

ប្រភពដដែលបានសសរសេរថា នៅមុនការប្រកួត World Cup កីឡាកររូបនេះ បានបញ្ជាក់ថាហើយគាត់ មិនសូវសប្បាយចិត្តជាមួយនឹងក្លឹប PSG ឡើយ ហើយនឹងត្រូវតែចាកចេញពីទីនេះ ឲ្យបានខណៈដែល Real Madrid នឹងក្លាយទៅជាក្លឹបតែមួយគត់ ដែលអាចទទួលយក កីឡាកររូបនេះបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top