កីឡា

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រងតំណែង នៃការប្រកួត ជើងឯក ថ្នាក់ជាតិ “ពានរង្វាន់ តេជោសែន” ២ឆ្នាំជាប់ៗគ្នា

ភ្នំពេញ៖ក្លិបកីឡាហែលទឹក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើម បានជើងឯកនៃព្រឹត្តិការណ៍ ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់ តេជោសែន” ២ឆ្នាំជាប់ៗគ្នា ខណៈក្រសួងមហាផ្ទៃរក្សា ជើងឯករង នៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធ ខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភ ប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឳកាសពិធីបិទការប្រកួត ជាផ្លូវការ និងប្រគល់ជយលាភីដោយមានអញ្ជើញចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានៅ មណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម នាល្ងាចថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមមេដាយចំនួន ២៦គ្រឿងក្នុងនោះមេដាយមាស ១៥គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង រីឯក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមមេដាយចំនួន១៦ គ្រឿង រួមមានមេដាយមាស ៧គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿ២ង និងក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្តើមមេដាយ ចំនួន២០គ្រឿង គឺមេដាយមាស ១គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង។

ចំណែកក្លិបហែលទឹកប៉ារ៉ាអូឡាំពិក ដណ្តើមមេដាយចំនួន៩គ្រឿង គឺមេដាយមាស៣គ្រឿង មេដាយប្រាក់៣ គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម ដណ្តើមមេដាយចំនួន៧គ្រឿង គឺមេដាយប្រាក់២គ្រឿង និង មេដាយសំរិទ្ធ៥គ្រឿង៕

Most Popular

To Top