កីឡា

Klopp ឆ្លើយតបនឹងព័ត៌មានក្លឹប ជាមួយនឹង Mbappe ថាកីឡាករបារាំងនេះថ្លៃពេកហើយ

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃចន្ទទី ២៣ ខែធ្នូនេះ បានសរសេរថាជាការឆ្លើយតបទៅនឹងសំណួរដែលបានចោទសួរថា តើហេតុអ្វីបានជាក្លឹប Liverpool មិនដែលដាក់បញ្ចូលកំពូលកីឡាករខ្សែប្រយុទ្ធបារាំង Mbappe ទៅក្នុងគោលដៅកីឡាករថ្មីរបស់ខ្លួន តាំងតែពីឆ្នាំ២០១៧លោក Klopp បានត្រឹមតែញញឺមបន្តិចហើយឆ្លើយងាយៗថា ជាកីឡាករ ដែលមានតម្លៃថ្លៃពេក ហើយសម្រាប់ក្លឹប។

លោក Klopp បានព្យាយាមសម្របខ្លួនទៅនឹងពាក្យចចាមអារ៉ាម កាលពីពេលចុងក្រោយនេះ រវាងក្លឹបជាមួយនឹងកីឡាករបារាំងវ័យក្មេងរូបនេះ ដោយត្រឹមនិយាយមូលហេតុ តែមួយនេះគត់ ។គួរបញ្ជាក់ថាព័ត៌មានចចាមអារ៉ាម បានអះអាងថា Liverpool គឺស្ថិតនៅក្នុងចំណោមក្លឹបធំៗ ជាច្រើនរួមទាំង Real Madrid ផងដែរក្នុងការចង់បាន Mbappe ចេញពីPSG។

គួរបញ្ជាក់ថាចុងក្រោយនេះកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះ បានធ្វើការបដិសេធមិនព្រមចូលតុចចារឡើយ ជាមួយនឹងក្លឹបបារាំងដើម្បីអាចបន្តកុងត្រាថ្មី ខណៈដែលក្លឹបយក្សអេស្បាញតែងតែ បានបង្ហាញបំណងរបស់ខ្លួន ជាសាធារណៈចំពោះកីឡាកររូបនេះជានិច្ចមក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top