បច្ចេកវិទ្យា

Apple នឹងចូលរួមជាមួយក្រុមហ៊ុន SpaceX និង Blue Origin នៃបេសកកម្មរបស់ពួកគេ ក្នុងការប្រើប្រាស់ផ្កាយរណបតូចៗ សម្រាប់ប្រើអ៊ីនធើណេតល្បឿនលឿន

អាមេរិក៖ ក្រុមហ៊ុន Apple កំពុងរៀបចំគម្រោងការណ៍សំងាត់ ដើម្បីបង្កើត និងដាក់ផ្កាយរណបរបស់ខ្លួនទៅក្នុងលំហ និងឆ្លងកាត់ក្រុមហ៊ុនដឹកជញ្ជូនដើម្បីបញ្ជូនទិន្នន័យដោយផ្ទាល់ទៅក្នុងឧបករណ៍របស់អតិថិជនខ្លួននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


យោងតាមរបាយការណ៍របស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណប និងបច្ចេកវិទ្យាឥតខ្សែដែលអាចត្រូវបានដាក់ពង្រាយក្នុងរយៈពេល៥ឆ្នាំខាងមុខ។តាមរបាយការណ៍របស់ក្រុមយក្សបច្ចេកវិទ្យានេះរួមមានវិស្វករប្រហែល ១២ នាក់មកពីឧស្សាហកម្មរចនាអវកាសផ្កាយរណប និងអង់តែនហើយកំពុងស្ថិតក្នុងដំណាក់កាលដំបូង។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់ប្រភពអនាមិកដែលធ្លាប់ស្គាល់ពីបញ្ហានានាបានរាយការណ៍ថា វាមិនច្បាស់ថាតើគម្រោងនេះនឹងមើលឃើញពន្លឺថ្ងៃ ឬថាតើវាអាចមានសមត្ថភាពធ្វើអ្វីបានទេ។ ក្នុងចំណោមលទ្ធភាពគឺការប្រើប្រាស់ផ្កាយរណបដើម្បីបង្កើតបណ្តាញដែលអាចដាក់ទិន្នន័យពីលំហដោយផ្ទាល់ទៅទូរស័ព្ទរបស់អ្នកប្រើប្រាស់។


នេះអាចជួយឲយក្រុមហ៊ុន Apple បង្កើតបណ្តាញផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់អតិថិជនឬប្រសិនបើគំនិតផ្តួចផ្តើមមានមហិច្ឆតាគ្រប់គ្រាន់ផ្តល់អ៊ីនធើណេតដល់មនុស្សក្រៅពីប្រព័ន្ធអេកូឡូស៊ីApple។ ម៉្យាងវិញទៀតទីភ្នាក់ងារព័ត៌មាន Bloomberg កត់សម្គាល់ថា ក្រុមហ៊ុនអាចនឹងប្រើប្រាស់ផ្កាយរណបថ្មីដើម្បីពង្រឹងសេវាកម្មGPS របស់ខ្លួន និងផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពប្រសើរឡើងនូវ Apple ផែនទី និងសេវាកម្មទីតាំងផ្សេងទៀត៕ដោយ៖លី ភីលីព

Most Popular

To Top