កីឡា

ប្រដាល់សកលកម្ពុជា ជាប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតផ្កាយមួយ

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះបានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រមដែលមានសិក្ខាកាមចំនួន ១៧ រូប ដើម្បីឲ្យក្លាយជាអជ្ញាកណ្ដាលកម្រិតផ្កាយ១ (IBA 1-Star R&J Certification Course 2022) ។

លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធថា វគ្គនេះបណ្ដុះបណ្ដាលដោយគ្រូកម្រិតផ្កាយ៣ជនជាតិអង់គ្លេសគឺលោក John Henry Waith មកពីសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ ចំណែកអាជ្ញាកណ្ដាល ចៅក្រមទាំង ១៧ រូបដែលចូលរួមនេះគឺសហព័ន្ធជ្រើសរើសយ៉ាងពិសេសព្រោះពួកគេនឹងក្លាយជាអាជ្ញាកណ្ដាលចៅក្រមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ។

សម្រាប់អាជ្ញាកណ្ដាល ចៅក្រមដែលអាចចូលរួមកាត់ក្ដីនៅស៊ីហ្គេមបានត្រូវតែមានកម្រិតផ្កាយ២ ។ពេលនេះសហព័ន្ធចាប់ផ្ដើមបណ្ដុះបណ្ដាលកម្រិតផ្កាយ១ហើយឆ្នាំក្រោយមុនស៊ីហ្គេមមកដល់សហព័ន្ធនឹងរកលទ្ធភាពបណ្ដុះបណ្ដាលបន្ដឲ្យដល់កម្រិតផ្កាយ២ ។

វគ្គនេះនឹងមានករប្រឡងដោយសរសេរ និង ការអនុវត្តន៍ជាក់ស្ដែង ។ការអនុវត្តន៍ជាក់ស្ដែងគឺធ្វើនៅក្នុងឧិ៍ការប្រកួតជើងឯកជាតិប្រចាំឆ្នាំដែលនឹងធ្វើនៅប៉ុន្មានថ្ងៃខាងមុខនេះ ចំពោះសិក្ខាកាមប្រឡងជាប់ទើបបានទទួលសញ្ញាប័ត្របើប្រឡងមិនជាប់ក៏មិនបានទទួលអ្វីទាំងអស់៕ដោយ៖លីភីលីព

Most Popular

To Top