យោងតាមការចេញផ្សាយរបស់ The Fichajes នៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi កំពុង មានផែនការក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអេស្បាញម្នាក់ ទៀតមករួមក្លឹបទោះបិជាបច្ចុប្បន្នមានវត្តមានខ្សែប្រយុទ្ធ យ៉ាងច្រើនជាមួយនឹងក្លឹបទៅហើយក្តី។
ប្រភពដដែលបានបន្តទៀតថាលោក Xavi មានការពេញចិត្តយ៉ាងខ្លាំង ទៅនឹងទំរង់លេងរបស់កីឡាករខ្សែ ប្រយុទ្ធជនជាតិអេស្បាញ Dani Olmo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប RB Leipzig នៅឡើយប៉ុន្តែនឹង អាចធ្វើការដោះដូរ បាននៅរដូវក្តៅ
ក្រោយនេះហើយ។
ទោះបីជាយ៉ាងណាក្តីក្លឹបអាចចុះកុងត្រាកីឡាកររូបនេះលុះត្រាណាតែត្រូវលក់កីឡាករខ្សែប្រយុទ្ធម្នាក់ចេញជាមុនសិនដែលក្នុងនោះមានដូចជា Memphis Depay ឬកីឡាករប្រេស៊ីល Rapinha ជាដើម៕
ប្រែសម្រួល៖ស៊ុនលី